ហេតុអ្វីបានជាសាលារៀន អន្តរទ្វីប អាមេរិកាំង មានប្រជាប្រិយភាពជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា?

បានផ្សាយចេញ | ១៧ កញ្ញា ២០២៤

ហេតុអ្វីបានជាសាលារៀន អន្តរទ្វីប អាមេរិកាំង មានប្រជាប្រិយភាពជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា?

សាលារៀន អន្តរទ្វីប អាមេរិកាំង ជាទូទៅ គឺផ្តោតទៅលើ គុណភាព វិន័យ និងសេវាកម្ម ជាសំខាន់បំផុត ក្នុងការបង្រៀននៅក្នុងសាលា។ ជាការពិតណាស់ ការប្រកាន់យកនូវគោលការណ៍បែបនេះ គឺដើម្បីចម្រាញ់យកចំណេះដឹងល្អៗ យកទៅបង្រៀនដល់សិស្សានុសិស្ស និងធ្វើយ៉ាងណា ឱ្យសិស្សានុសិស្សទទួលបានចំណេះវិជ្ជាដោយពិតប្រាកដ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសិក្សារបស់ខ្លួន នៅឯសាលារៀន អន្តរទ្វីប អាមេរិកាំង។

ហើយដោយការគោរពតាមគោលការណ៍ខាងលើ ទើបសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានការគាំទ្រ និងទំនុកចិត្តខ្ពស់ ពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស រាប់ពាន់រាប់ម៉ឺននាក់ នៅគ្រប់សាខា ទាំងរាជធានី និងខេត្ត។ មួយវិញទៀត ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សទាំងឡាយ សាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់ជូនអាហារូបករណ៍ រហូតដល់១០% សម្រាប់សាខាច្បារអំពៅ ចំការដូង ទួលសង្កែ និងសាខាខេត្តតាកែវ។



ពិតមែនហើយ ក្រៅអំពីការសិក្សាដែលប្រកបទៅដោយគុណភាព លើចំណេះដឹងដ៏ពេញលេញ​របស់សិស្សានុសិស្សដែលបានរៀននៅសាលា AIS ក្នុងនោះ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏មានកម្មវិធីទស្សនកិច្ចសិក្សាទៅតំបន់រមណីដ្ឋានផ្សេងៗ ដើម្បីឱ្យសិស្សានុសិស្សមានភាពសប្បាយរីករាយ ក្នុងការសិក្សារបស់ខ្លួន។

ដូច្នេះ ចំពោះសិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្ស ដែលជ្រើសរើសយកសាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើជាថ្តាលបណ្តុះបណ្តាលលើផ្នែកដ៏សំខាន់របស់ជីវិត ពោលគឺការសិក្សា តាំងពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាជម្រើសដ៏ល្អបំផុត សម្រាប់សិស្សានុសិស្ស​ និងអ្នកអាណាព្យាបាលទាំងឡាយ។

អត្ថបទដោយ: ឃី វុទ្ធី