ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សានុសិស្ស AIS ជំនាញថ្ងៃសៅរ៍ និងកីឡាចូលរួមប្រឡងពាក់កណ្តាលឆមាសលើកទី១

បានផ្សាយចេញ | ១២ ធ្នូ ២០២៥

សិស្សានុសិស្ស AIS ជំនាញថ្ងៃសៅរ៍ និងកីឡាចូលរួមប្រឡងពាក់កណ្តាលឆមាសលើកទី១

សិស្សានុសិស្សថ្នាក់ជំនាញថ្ងៃសៅរ៍ និងកីឡា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង(AIS)គ្រប់សាខារាជធានីភ្នំពេញ គ្រប់កម្រិតពីថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យទី១ រហូតដល់ទី១២ បានចូលរួមកម្មវិធីប្រឡងពាក់កណ្តាលឆមាសលើកទី១ កាលពីថ្ងៃទី6 ខែធ្នូ ឆ្នាំ2025 កន្លងមកនេះ។

លោក សែម ពេជ្រ នាយកកីឡា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប  អាមេរិកាំង  បានឱ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលសមត្ថភាព ស្មារតី កាយសម្បទា ទេពកោសល្យ   និងបំណិនជីវិតរបស់សិស្សានុសិស្សឱ្យកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់ស្របតាមតម្រូវការ និងការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្អូនៗ 
គណៈគ្រប់គ្រងសាលាបានរៀបចំនូវកម្មវិធីសិក្សាថ្ងៃសៅរ៍ជូនដល់ប្អូនៗសិស្សានុសិស្ស។ ជំនាញថ្ងៃសៅរ៍ រួមមាន ដូចជា របាំ តន្ត្រី គេហកិច្ច គណនាលេខរហ័ស និងកីឡាប្រភេទផ្សេងៗជាច្រើនទៀត។

លោកបន្ថែមថា សម្រាប់ការប្រឡងពាក់កណ្តាលឆមាសលើកទី១នេះធ្វើឡើងក្នុងគោលបំណង ដើម្បីវិនិ ច្ឆ័យលើកម្រិតសមត្ថភាពចំណេះដឹងរបស់សិស្សដោយឈរ លើគោលការណ៍យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដោយក្នុងមួយឆមាសយើងប្រឡងពាក់កណ្ដាលឆមាសម្ដង ដើម្បីអាចឃើញពីកម្រិតសមត្ថភាព និងបំណិនពិតប្រាកដរបស់សិស្សនៅក្នុងមុខវិជ្ជានីមួយៗ។ 


កម្មវិធីប្រឡងពាក់កណ្តាលឆមាសរបស់ AIS មិនត្រឹមតែជាការវាយតម្លៃលើលទ្ធផលសិក្សារបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនការត្រៀមខ្លួនរបស់សិស្សសម្រាប់បន្តទៅថ្នាក់រៀនខាងមុខទៀត។ សាលារៀន អន្តរទ្វីប អាមេរិកាំង បន្តប្ដេជ្ញាផ្តល់បរិយាកាសសិក្សាដែលមានគុណភាព សុវត្ថិភាព និងស្តង់ដា ដើម្បីបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកសិក្សាដែលមានសមត្ថភាព និងទំនួលខុសត្រូវក្នុងអនាគត៕



អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Student Achievements.jpg

យុវសិស្ស រុម ប៉េងលី៖ «អាហារូបករណ៍ ជាស្ពានដ៏រឹងមាំ ឆ្ពោះ...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Seminor Health.jpg

សិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមសិក្ខ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/MOu4.jpg

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងក្រុមហ៊ុន ស្ទេប...

https://theirrawaddydolphin.com/storage/photos/news/article/2025/August/photo_2025-08-25_13-20-32.jpg

យុវសិស្ស ដារ៉ារិទ្ធ វរៈវិសាល មានក្តីស្រមៃក្លាយជាមេធារី...