ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ទី៣ AIS សាខាខេត្តតាកែវចុះកម្មសិក្សានៅកន្លែងកម្សាន្ត Kid Village

បានផ្សាយចេញ | ០៦ មករា ២០២៦

សិស្សថ្នាក់ទី៣ AIS សាខាខេត្តតាកែវចុះកម្មសិក្សានៅកន្លែងកម្សាន្ត Kid Village

សិស្សថ្នាក់ទី៣ នៃសាលារៀនអន្តរទ្វីប អាមេរិកាំង (AIS )សាខាខេត្តតាកែវ  បានចុះកម្មសិក្សាទៅកន្លែងកម្សាន្ត Kid Village  នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ចាងហ្វាង ជ័យ ស្រីណាក់ ដែលដឹកនាំសិស្សក្នុងកម្មសិក្សានេះ បានប្រាប់ឱ្យដឹងអំពីគោលបំណងសំខាន់នៃការចុះកម្មសិក្សាគឺដើម្បីបង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម ទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ រួមទាំង រឹតចំណងមិត្តភាព និងសាមគ្គីភាពជាមួយមិត្តរួមថ្នាក់ និងមិត្តរួមសាលារៀនរបស់ពួកគេ ដោយបានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែង។

សាលា AIS បានជ្រើសកន្លែង Kid Village ព្រោះតែទីតាំងនេះមានសម្ភារៈឧបករណ៍សិក្សាដ៏ទំនើបៗនៅក្នុងសួនកម្សាន្តសម្រាប់កុមារលេងសម្បូរបែប ទីតាំងធំទូលាយ បុគ្គលិកយចិត្តទុកដាក់ជាមួយកុមារ មានអនាម័យបន្ទប់ស្អាត ម្យ៉ាងវិញទៀត គឺមានទីតាំងនៅជិតសាលា។

តាមរយៈសកម្មភាពទាំងនេះ សិស្សបានអភិវឌ្ឍជំនាញ និងចំណេះដឹងផ្សេងៗ ដែលរួមមានភាពក្លាហាន និងការប្រឹក្សាផ្ទាល់ខ្លួនល្អ រៀបចំ និងរក្សាសម្ភារៈឲ្យមានរបៀប បង្កើនសាមគ្គីភាព និងការសហការជាក្រុម និងអនុវត្តបទពិសោធន៍ជីវភាពរស់នៅតាមរយៈការលេង និងសកម្មភាពផ្សេងៗ សកម្មភាពដែលធ្វើឱ្យសិស្សចាប់អារម្មណ៍ខ្លាំងបំផុត គឺការបាញ់កាំភ្លើងខ្យល់ដោយប្រើកូនបាល់ជាគ្រាប់ និងលេងបោះបាល់កម្តៅសាច់ដុំដៃ។

ចាងហ្វាង ជ័យ ស្រីណាក់  បានបញ្ជាក់ថា ការចុះកម្មសិក្សានេះជួយអភិវឌ្ឍចំណេះដឹង ឬជំនាញផ្ទាល់ខ្លួនរបស់សិស្សបានយ៉ាងល្អ ជួយឱ្យកុមារមានភាពរហ័សរហួន ក្លាហាន និងមានការទប់លំនឹងដងខ្លួនល្អ មិនតែប៉ុណ្ណោះសិស្សានុសិស្សមានភាពក្លាហានចេះជួយគ្នានៅពេលមានបញ្ហា ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ស្រស់ស្រាយក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជា ពេលត្រឡប់មកគេហដ្ឋានវិញផងដែរ៕

 

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tour Bus.jpg

សេវាកម្មដឹកជញ្ជូន អន្តរទ្វីប ផ្តល់ជូនសេវាជួលរថយន្តទេសចរ...

https://theirrawaddydolphin.com/storage/photos/news/article/2025/June/Physics experiment.jpg

សិស្សថ្នាក់ទី ៨ ខ បង្កើនការយល់ដឹងអំពីសៀគ្វីអគ្គិសនីតាមរ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Kiddy Park2.jpg

ដំណើរទស្សនកិច្ចសិក្សានៅ Kiddy Park សម្រាប់សិស្សថ្នាក់ក្...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Happy and Love1.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ រៀបចំកម្មវិ...