ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

រកឃើញម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី១២

បានផ្សាយចេញ | ០៦ កុម្ភៈ ២០២៦ 751

រកឃើញម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី១២

សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី១២ វគ្គផ្តាច់ព្រ័ត្រ សម្រាប់ឆ្នាំសិក្សា២០២៥–២០២៦ នៅសាលប្រជុំ សូវ ហុងគុយ (ជាន់ទី១៧) អគារ លីម គីមណយ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងភ្ញៀវកិត្តិយសជាច្រើន។
ក្នុងឆ្នាំសិក្សា២០២៥–២០២៦ មានបេក្ខជនចុះឈ្មោះប្រកួតវគ្គជម្រុះតាមសាខាទាំង១២ សរុបចំនួន ៥០២នាក់ (២៥១គូ) ហើយបន្ទាប់ពីការជ្រើសរើសយ៉ាងតឹងរឹង បានរកឃើញបេក្ខជនឆ្នើម ២៧នាក់ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ នាពេលនេះ។ បេក្ខជនទាំងអស់ត្រូវបានវាយតម្លៃថាមានសមត្ថភាពខ្ពស់ និងបង្ហាញពីការយល់ដឹងជ្រាលជ្រៅអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។

លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានមានប្រសាសន៍ថា កន្លងមក សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំនូវការប្រកួតជាច្រើន បន្ថែមពីលើការរៀននៅក្នុងថ្នាក់ដោយផ្តោតលើមុខវិជ្ជាសិក្សាផ្សេងៗពីគ្នា ដើម្បីឱ្យសិស្សានុសិស្សមានឱកាសប្រកួតប្រជែងសមត្ថភាពទៅតាមចំណូលចិត្ត និងតាមកម្រិតថ្នាក់ ដើម្បីជាគន្លឹះឱ្យសិស្សានុសិស្សទទួលបាននូវចំណេះ និងជំនាញពីការប្រកួតប្រជែង និងលើកទឹកចិត្តដល់ពួកគេឱ្យបង្កើន ការយកចិត្ត ទុកដាក់ចំពោះការសិក្សារៀនសូត្រ លើគ្រប់មុខវិជ្ជាប្រកបដោយសមធម៌ ហើយតាមរយៈការប្រកួតមួយនេះ សិស្សានុសិស្សមិន គ្រាន់តែចេះនូវមុខវិជ្ជាមេរៀនស្របតាមកម្មវិធីសិក្សាតាម កម្រិតថ្នាក់របស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងចងចាំបានយ៉ាងល្អនូវចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ និងជាឧត្តមប្រយោជន៍ដ៏សំខាន់ក្នុងការបណ្តុះផ្នត់គំនិតពួកគេ ឱ្យចូលរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ជាតិនាពេលអនាគត។ គិតត្រឹមឆ្នាំសិក្សា២០២៥-២០២៦ កម្មវិធីនេះត្រូវបានរៀបចំឡើងជាលើកទី១២ ហើយ។

លោកស្រី រស់ យ៉ាណា បានបន្ថែមថា វប្បធម៌-អរិយធម៌របស់ប្រទេសជាតិសាសន៍នីមួយៗពិតជាសំខាន់ណាស់ វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កុំថ្កើង។ គ្រប់រូបភាព  ដែលជាគ្រឿងសម្គាល់នូវអត្តសញ្ញាណរបស់ប្រទេសនីមួយៗ គឺសុទ្ធតែបង្ហាញពីវប្បធម៌-អរិយធម៌របស់ប្រទេសជាតិនីមួយៗ  មានតែយើងទាំងអស់គ្នាដែលអាចការពារ ថែរក្សា និងលើកកម្ពស់អត្តសញ្ញាជាតិ តាមរយៈចំណេះដឹងរបស់យើងធ្វើឱ្យយើងកាន់តែច្បាស់ កាន់តែស្រឡាញ់ និងចូលរួមទាំងអស់។ 

លោកស្រី បានបញ្ជាក់ឱ្យដឹងទៀតថា «ពីមួយឆ្នាំទៅមួយឆ្នាំ កម្មវិធីរបស់យើងកាន់តែប្លែក និងវិវឌ្ឍកាន់តែល្អ   ផ្តល់នូវចំណេះ និងបទពិសោធដល់បេក្ខជន និងអត្ថប្រយោជនកាន់តែប្រសើរ ហើយសម្រាប់ឆ្នាំនេះយើងបានបន្ថែមនូវកម្មវិធី Digital Tool ថ្មីបន្ថែមទៀតដល់បេក្ខជនកាន់តែមានភាពទាក់ទាញ»។
លោកស្រី រស់ យ៉ាណា បានសង្កេតឃើញថាការប្រកួតឆ្នាំនេះ បេក្ខជនចូលរួមប្រកួតមានសមត្ថភាពកាន់តែច្រើន ទោះបីជាបេក្ខជនយើងមានវ័យក្មេងៗ តែសមត្ថភាពមិនធម្មតា ដែលធ្វើឱ្យគណៈកម្មការពិបាកក្នុងការសម្រេច ហើយកម្មវិធីរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំចម្រាញ់បានបេក្ខជនមានសមត្ថភាពពិតៗ និងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន។

សម្រាប់បេក្ខជនជ័យលាភី ចំនួន៣គូ ទទួលបានពានរង្វាន់ មេដាយ បណ្ណសរសើរ និងអាហារូបករណ៍សិក្សា រួមមាន៖
•លេខ១ អាហារូបករណ៍ ១០០ ភាគរយ ពាន១ មេដាយមាស១ និងបណ្ណសរសើរ បានទៅលើសិស្ស អ៊ីវ រ៉ូណាដែន  និងសឹង សុទ្ធារ័ត្ន ថ្នាក់ទី៩A សាខាជ្រោយចង្វារ
•លេខ២ អាហារូបករណ៍ ៧៥ ភាគរយ  មេដាយប្រាក់១ និងបណ្ណសរសើរ បានទៅលើសិស្ស កាំង យ៉ុងឆាយ និង សូ ហ្គេកស៊ីវ ថ្នាក់ទី១០A សាខាជ្រោយចង្វារ
•លេខ៣ អាហារូបករណ៍ ៥០ ភាគរយ  មេដាយសំរឹទ្ធ១ និងបណ្ណសរសើរ បានទៅលើសិស្ស អ៊ុន រចនា និងរុទ្ធី រស្មី ថ្នាក់ទី១១ឃ សាខាម៉ៅសេទុង

គួរបញ្ជាក់ផងដែរថា កម្មវិធីការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច នេះត្រូវបានបង្កើត និងរៀបចំឡើងជាលើកទី១ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ក្នុងឆ្នាំសិក្សា២០១៤-២០១៥ សម្រាប់សិស្សថ្នាក់ទី៧ និងទី១២ ក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សកាន់តែ មានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនការចងចាំនូវមេរៀនប្រវត្តិសាស្រ្ត សីលធម៌-ពលរដ្ឋវិជ្ជា និងមានចំណេះដឹងផ្នែកវប្បធម៌ទូទៅបានកាន់តែទូលំទូលាយ និងពង្រឹង សមត្ថភាពសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់៕









អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Final Contest12.jpg

រកឃើញជ័យលាភីពីការប្រកួតពន្យល់ពាក្យភាសាខ្មែរ នៃសាលារៀន អ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/IA1.jpg

សិស្ស AIS ទទួលបានពានរង្វាន់ ២៥ និងមេដាយ ១៦ ពីការប្រកួត...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Final AIMO.jpg

សិស្ស AIS ៦រូប ឈ្នះមេដាយ និងពានក្នុងការប្រកួតគណិតវិទ្យា...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Cover.jpg

ចូលរួមដោយសេរី! មកទស្សនា មកគាំទ្រស្នាដៃសិស្ស ក្នុងកម្មវិ...