ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

នៅក្នុងផ្ទះកូនៗក៏អាចឈ្វេងយល់ពីគំនិតវិទ្យាសាស្រ្តតាមរយៈសកម្មភាពងាយៗ

បានផ្សាយចេញ | ១៤ កុម្ភៈ ២០២៦ 677

នៅក្នុងផ្ទះកូនៗក៏អាចឈ្វេងយល់ពីគំនិតវិទ្យាសាស្រ្តតាមរយៈសកម្មភាពងាយៗ

ការសិក្សាវិទ្យាសាស្ត្រ មិនមានកំណត់ត្រឹមបន្ទប់រៀនទេ។ នៅក្នុងផ្ទះ កូនៗក៏អាចឈ្វេងយល់ពីគំនិតវិទ្យាសាស្ត្របានតាមរយៈសកម្មភាពងាយស្រួល និងសប្បាយរីករាយ។ ពិសោធន៍ជាច្រើន អាចអនុវត្តដោយប្រើឧបករណ៍ប្រចាំថ្ងៃ ដើម្បីណែនាំកុមារឱ្យស្គាល់រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ក្នុងបរិយាកាសសាមញ្ញ ប៉ុន្តែពោរពេញដោយការចង់ដឹងចង់ឃើញ។ ឧទាហរណ៍ដូចជា ការបង្កើតភ្នំភ្លើងតូចៗដោយប្រើមេនំប៉័ង ឬការសង្កេតការលូតលាស់រុក្ខជាតិ អាចជំរុញការសួរសំណួរ ការសង្កេត និងការសន្និដ្ឋាន ដែលជាគន្លឹះសម្រាប់ការយល់ដឹងវិទ្យាសាស្ត្រ។ 
មាតាបិតា ឬអ្នកអាណាព្យាបាល អាចលើកទឹកចិត្តកូនៗ តាមរយៈការរៀបចំ “challenge” ពិសោធន៍ប្រចាំសប្ដាហ៍ ឬចែករំលែកសកម្មភាពទាំងនេះលើបណ្ដាញសង្គម។ វិធីនេះ មិនត្រឹមតែធ្វើឱ្យការរៀនកាន់តែមានភាពរស់រវើកទេ ប៉ុន្តែថែមទាំងជួយកូនៗអនុវត្តជំនាញសង្កេត ប៉ាន់ស្មាន និងកត់ត្រាលទ្ធផល ដែលជាជំហានសំខាន់សម្រាប់ការសិក្សាវិទ្យាសាស្ត្របន្តទៀត។

នៅមជ្ឍមណ្ឌលភាសា អេ អាយ អាយ ការរៀនត្រូវបានលាយបញ្ចូលរវាងការអនុវត្តភាសា និងការពិសោធជាក់ស្តែង។ កូនៗអាចពិពណ៌នាដំណើរការពិសោធន៍ជាភាសាអង់គ្លេស ឬភាសាចិន សរសេររបាយការណ៍ និងធ្វើបទបង្ហាញអំពីលទ្ធផលទៅកាន់មិត្តភក្ដិ។ វិធីសាស្ត្រនេះ មិនត្រឹមតែបង្កើនចំណេះដឹងវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំនាញភាសា ភាពច្នៃប្រឌិត និងទំនុកចិត្តរបស់កុមារ ឱ្យក្លាយជាអ្នករៀនដែលសកម្ម និងមានចក្ខុវិស័យក្នុងអនាគត៕

 

ព័ត៌មានលំអិតសូមចូលទៅកាន់៖

https://www.aii.edu.kh/

https://www.facebook.com/aii.mjqeducation/photos/

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Top Student.jpg

សិស្សឆ្នើមប្រចាំថ្នាក់! ផល ចាន់សេរីវឌ្ឍន៍ ចែករំលែកគន្លឹ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/H.E ML.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ អនាគតកូនៗ ចាប់ផ្តើមពី...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Controler Campus.jpg

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ វាយតម្លៃខ្ពស់លើ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Irrawaddy Thumnail (1000 x 667 px).jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតតែងសេចក្តី...