ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ AIS ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា

បានផ្សាយចេញ | ០៣ មេសា ២០២៦

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ AIS ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ លោកស្រី រស់ យ៉ា ណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានដឹកនាំគណៈគ្រប់គ្រងសាលា រួមជាមួយលោកគ្រូ អ្នកគ្រូ ចូលជួបសម្តែងការគួរសម សំណេះសំណាល និងទទួលអនុសាសន៍ពី ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាល ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងបទពិសោធពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យអប់រំ ការលើកកម្ពស់គុណភាពបង្រៀន និងការរៀន ព្រមទាំងការចូលរួមរបស់សាលាឯកជន ក្នុងការគាំទ្រយុទ្ធសាស្ត្រអប់រំជាតិ។

ក្នុងឱកាសដ៏មានអត្ថន័យនេះផងដែរ ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)  រួមជាមួយ     គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ បានសម្តែងនូវការគោរព និងអបអរសាទរជូនចំពោះថ្នាក់ដឹកនាំក្រសួង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងជូនពរឱ្យទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យ ក្នុងការបន្តដឹកនាំ និងអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យកាន់តែរីកចម្រើន។
ជំនួបនេះក៏បង្ហាញពីការពង្រឹងទំនាក់ទំនងល្អរវាងសាលារៀន អន្តរទ្វីប អាមេរិកាំង និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសហការលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព សម្រាប់អនាគតប្រទេសជាតិ៕



អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/April/photo_2026-04-07_16-59-03.jpg

រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! តើមានអ្វីខ្លះដែល...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Congraulation.jpg

គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង អបអរសាទរសិស្ស...

https://theirrawaddydolphin.com/storage/photos/news/article/2025/June/AIMO Final Round 2025 to Japan-01.jpg

ឱកាសចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ គណិតវិទ្យាអាស៊ីអន្តរជ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Cover, Ms dali.jpg

យុវតី លាង ច័ន្ទដាលី៖ ពីសិស្សស្ងៀមស្ងាត់ ទៅជាម្ចាស់និទ្ទ...