ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិក្ខាសាលា «សុខភាពភ្នែក និងការថែទាំ» បង្កើនការយល់ដឹងដល់សិស្ស AIS សាខាសៀមរាប

បានផ្សាយចេញ | ១០ មិថុនា ២០២៦ 401

សិក្ខាសាលា «សុខភាពភ្នែក និងការថែទាំ» បង្កើនការយល់ដឹងដល់សិស្ស AIS សាខាសៀមរាប

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី «សុខភាពភ្នែក និងការថែទាំ» ជូនដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៣ ដល់ថ្នាក់ទី៦ ចំនួនសរុប ១៦០ នាក់។ សិក្ខាសាលានេះ ត្រូវបានធ្វើបទបង្ហាញដោយ វេជ្ជបណ្ឌិត ប៉ូ លីនដារា តំណាងកម្មវិធីជាតិសុខភាពភ្នែក ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃសុខភាពភ្នែក ការបង្ការ និងការសង្កេតរោគសញ្ញាដំបូងនៃជំងឺភ្នែកទូទៅ។

ក្នុងអំឡុងពេលសិក្ខាសាលា សិស្សានុសិស្សបានសិក្សាអំពីបញ្ហាភ្នែកដែលជួបប្រទះញឹកញាប់ ដូចជា ជំងឺបាយភ្នែក និងជំងឺទឹកនោមផ្អែមប៉ះពាល់ដល់បាតភ្នែក ព្រមទាំងវិធីការពារ និងការថែទាំឱ្យបានត្រឹមត្រូវ។ លើសពីនេះ ពួកគេក៏បានយល់ដឹងបន្ថែមអំពីការប្រើប្រាស់ភ្នែកឱ្យសមស្រប ការការពារពីកាំរស្មីព្រះអាទិត្យ និងគ្រោះថ្នាក់ផ្សេងៗ ការរក្សាអនាម័យ ការបរិភោគអាហារប្រកបដោយតុល្យភាព និងការពិនិត្យសុខភាពភ្នែកជាប្រចាំ។

សិក្ខាសាលាបានប្រព្រឹត្តទៅក្នុងបរិយាកាសសកម្ម និងទាក់ទាញ ដោយសិស្សានុសិស្សចូលរួមយ៉ាងសកម្មទាំងការស្តាប់ ការឆ្លើយសំណួរ និងការផ្លាស់ប្តូរយោបល់។ តាមរយៈកម្មវិធីនេះ សិស្សានុសិស្សបានទទួលទាំងចំណេះដឹង និងជំនាញអនុវត្ត ដែលអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដើម្បីថែរក្សាសុខភាពភ្នែកឱ្យបានល្អប្រសើរ។

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប សូមថ្លែងអំណរគុណចំពោះ វេជ្ជបណ្ឌិត ប៉ូ លីនដារា និងក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក ដែលបានចូលរួមចែករំលែកចំណេះដឹងដ៏មានតម្លៃ និងរួមចំណែកលើកកម្ពស់ការយល់ដឹងផ្នែកសុខភាពដល់សិស្សានុសិស្ស។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមានមនុស្សប្រហែលពីរពាន់លាននាក់លើពិភពលោកមានបញ្ហាភ្នែកម៉្ញូប។ បញ្ហានេះវានឹងកើនឡើងរហូតដល់ពាក់កណ្ដាលនៃចំនួនមនុស្សលើពិភពលោកក្នុងឆ្នាំ២០៥០។

ជារៀងរាល់ឆ្នាំតាមការស្រាវជ្រាវបានបង្ហាញថាការកើនឡើងដឺក្រេភ្នែកម៉្ញូប គឺនៅវ័យកុមារភាព ពីអាយុ ៧ ទៅ ១៥ឆ្នាំ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Grade12.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំកម្មវិធីតម្រង់ទិសសិស...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Sr3.jpg

សិស្សានុសិស្សមធ្យមសិក្សា AIS សាខាសៀមរាប ចូលរួមឈ្វេងយល់ព...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/_Dentise Check up.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ រៀបចំសិក្ខា...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/AI Teacher.jpg

គ្រូបង្រៀន សាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើនជំនាញ AI...