ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

បណ្ណារក្ស AIS ដកបទពិសោធពីទស្សនកិច្ចសិក្សានៅបណ្ណាល័យ CamEd

បានផ្សាយចេញ | ០៤ សីហា ២០២៦ 330

បណ្ណារក្ស AIS ដកបទពិសោធពីទស្សនកិច្ចសិក្សានៅបណ្ណាល័យ CamEd

ដើម្បីពង្រឹងគុណភាពសេវាកម្ម និងការគ្រប់គ្រងបណ្ណាល័យឱ្យស្របតាមស្តង់ដាទំនើប លោកស្រី ស៊ូ សុជាតា ប្រធានបណ្ណារក្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានដឹកនាំបណ្ណារក្សចំនួន ១០នាក់ ទៅធ្វើទស្សនកិច្ចសិក្សានៅបណ្ណាល័យ CamEd កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។



ក្នុងឱកាសនោះ លោកស្រី ស៊ូ សុជាតា បានបញ្ជាក់ថា គោលបំណងសំខាន់នៃទស្សនកិច្ចនេះ គឺដើម្បីសិក្សាអំពីប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ និងការផ្តល់សេវាកម្មទំនើប ព្រមទាំងផ្លាស់ប្តូរបទពិសោធ ជាមួយក្រុមការងារបណ្ណាល័យ CamEd។ ក្រុមការងារបណ្ណារក្ស ក៏បានឈ្វេងយល់អំពីវិធីសាស្ត្ររៀបចំធនធានឯកសារ ការគ្រប់គ្រងស្តុកសៀវភៅ និងការរៀបចំបរិយាកាសកន្លែងអានឱ្យមានប្រសិទ្ធភាព។ លើសពីនេះ ក៏បានសិក្សាពីការប្រើប្រាស់បច្ចេកវិទ្យា និងសេវាបណ្ណាល័យឌីជីថល (E-Library) ដើម្បីអភិវឌ្ឍសេវាកម្មឱ្យកាន់តែសម្បូរបែប នៅបណ្ណាល័យ ម៉េងលី ជេ. គួច។

តាមការបញ្ជាក់របស់លោកស្រី លទ្ធផលដែលទទួលបានពីទស្សនកិច្ចនេះ គឺបណ្ណារក្សទាំងអស់ទទួលបានចំណេះដឹងថ្មីៗអំពីការគ្រប់គ្រងបណ្ណាល័យតាមស្តង់ដា ទទួលបានបទពិសោធក្នុងការរៀបចំ បរិយាកាសបណ្ណាល័យដែលជំរុញទម្លាប់អាន និងទទួលបានគំនិតច្នៃប្រឌិតថ្មីសម្រាប់អភិវឌ្ឍសេវាបណ្ណាល័យ និងគម្រោង E-Library។ ជាមួយគ្នានេះ ក៏បានពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងបណ្តាញសហការជាមួយបណ្ណាល័យ CamEd ផងដែរ។



ក្នុងនាមជាប្រធានបណ្ណារក្ស លោកស្រី ស៊ូ សុជាតា បានបង្ហាញការរំពឹងថា បន្ទាប់ពីទស្សនកិច្ចនេះ
បណ្ណារក្សទាំងអស់នឹងអាចយកចំណេះដឹង និងបទពិសោធដែលទទួលបានមកអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម កែលម្អប្រព័ន្ធគ្រប់គ្រង បង្កើនប្រសិទ្ធភាពការងារ និងជំរុញការអភិវឌ្ឍ
បណ្ណាល័យឱ្យស្របតាមស្តង់ដាទំនើប និងតម្រូវការរបស់អ្នកប្រើប្រាស់កាន់តែប្រសើរ។

គួររំលឹកបន្ថែមថា កាលពីពេលថ្មីៗនេះ បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក៏បានទទួលពានរង្វាន់ “បណ្ណារក្សឆ្នើម” ពីសមាគមបណ្ណារក្សកម្ពុជា ផងដែរ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Tour at Budist.jpg

សិស្ស AIS ថ្នាក់ទី៧ និងទី៨ ធ្វើដំណើរទស្សនកិច្ចសិក្សានៅព...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Ms Sokhary2.jpg

គ្រូបង្រៀនភាសាខ្មែរ ជា សុខារី បន្តមរតកអក្សរសាស្ត្រខ្មែរ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/photo_2026-04-25_12-31-24.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតគណិតវិទ្យាអ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Techno.jpg

នៅក្នុងផ្ទះកូនៗក៏អាចឈ្វេងយល់ពីគំនិតវិទ្យាសាស្រ្តតាមរយៈស...