ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គ្រូបង្រៀន សាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើនជំនាញ AI សម្រាប់ការបង្រៀនសម័យថ្មី

បានផ្សាយចេញ | ០៧ សីហា ២០២៦ 335

គ្រូបង្រៀន សាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើនជំនាញ AI សម្រាប់ការបង្រៀនសម័យថ្មី

លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខារាជធានីភ្នំពេញ បានចូលរួមសិក្ខាសាលាស្តីពី “ជំនាញបញ្ញាសិប្បនិម្មិត (AI) សម្រាប់គ្រូបង្រៀន៖ ពីការរៀបចំកិច្ចតែងការ ដល់ការដាក់ពិន្ទុ” ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបង្រៀនឱ្យសមស្របនឹងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ន។



សិក្ខាសាលានេះ ត្រូវបានធ្វើបទបង្ហាញដោយលោក អ៊ុក វិចិត្រ នាយកប្រតិបត្តិ អាយ.អេ.អឹម.អេ កម្ពុជា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការរៀបចំមេរៀន កិច្ចតែងការ និងការវាយតម្លៃសិស្សឱ្យមានប្រសិទ្ធភាពខ្ពស់។


លោកស្រី សាឯម កម្រង អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ថា សិក្ខាសាលានេះជាវេទិកាសំខាន់មួយសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការបង្កើនសមត្ថភាព និងត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មី ដោយផ្តោតលើការបង្កើតមេរៀនថ្មីៗ និងវិធីសាស្ត្របង្រៀនដែលមានភាពច្នៃប្រឌិត។ គណៈគ្រប់គ្រងសាលាបានខិតខំរៀបចំកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងជូនគ្រូបង្រៀន សម្រាប់អភិវឌ្ឍន៍សមត្ថភាពសិស្សឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនោះដែរ លោក អ៊ុក វិចិត្រ ក៏បានអបអរសាទរ សិស្សានុសិស្ស AIS ដែលទទួលបានជ័យលាភី ពានរង្វាន់ និងមេដាយជាច្រើនពីការប្រកួត អាយ.អេ.អឹម.អេ នៅប្រទេសសិង្ហបុរី កាលពីដើមខែសីហា ឆ្នាំ២០២៦។ លោកបានបញ្ជាក់ថា I.A.M.A. គឺជាកម្មវីធីសិក្សាមួយ ដែលបានសហការជាមួយ AIS ចាប់តាំងពីឆ្នាំ២០១៩ ហើយបាននាំសិស្សចូលរួមប្រកួតអន្តរជាតិជាបន្តបន្ទាប់ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។



ជាមួយគ្នានេះ លោក អ៊ុក វិចិត្រ បានលើកឡើងថា ការរៀបចំសិក្ខាសាលាដូចនេះ មានគោលបំណងជួយឱ្យគ្រូបង្រៀនបន្ថែមចំណេះដឹង ទាន់សម័យ និងត្រៀមខ្លួនសម្រាប់អនាគត ខណៈបច្ចេកវិទ្យា AI កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកបានបន្ថែមថា AI អាចជួយលោកគ្រូ អ្នកគ្រូ សន្សំពេលវេលាក្នុងការរៀបចំមេរៀន កែតម្រូវកិច្ចការ និងបង្កើនភាពច្នៃប្រឌិតក្នុងការបង្រៀន ដែលអាចឱ្យគ្រូបង្រៀនផ្តោតលើការថែទាំ ផ្តល់ក្តីស្រឡាញ់ និងបណ្តុះបណ្តាលសិស្សបានកាន់តែល្អប្រសើរឡើងថែមទៀត៕


អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Workshop.jpg

សិក្ខាសាលាស្តីពីយន្តការ និងនីតិវិធីនៃការជ្រើសរើសនិស្សិត...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Moral Education7.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំកម្មវិធីអប់រំសីលធម៌...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/_Semina Eye.jpg

សិក្ខាសាលា «សុខភាពភ្នែក និងការថែទាំ» បង្កើនការយល់ដឹងដល់...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Sr3.jpg

សិស្សានុសិស្សមធ្យមសិក្សា AIS សាខាសៀមរាប ចូលរួមឈ្វេងយល់ព...