សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានចេញផ្សាយព្រឹត្តិបត្រ លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ឧត្តមភាព» ដើម្បីបង្ហាញពីអត្ថន័យនៃការខិតខំប្រឹងប្រែង ការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ និងការសម្រេចបាននូវសមិទ្ធផលប្រកបដោយអត្ថន័យ។
ឧត្តមភាពមិនសំដៅលើការធ្វើអ្វីមួយឱ្យល្អឥតខ្ចោះ ឬការប្រសើរជាងអ្នកដទៃនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តធ្វើអ្វីៗឱ្យអស់ពីសមត្ថភាព រៀនសូត្រពីបញ្ហាប្រឈម និងកែលម្អខ្លួនជារៀងរាល់ថ្ងៃ ដើម្បីសម្រេចបាននូវគុណភាព និងការរីកចម្រើនប្រកបដោយចីរភាព។
ក្នុងវិស័យអប់រំ ឧត្តមភាពមានសារៈសំខាន់ក្នុងការជំរុញឱ្យសិស្សានុសិស្ស និងបុគ្គលិកអប់រំបន្តអភិវឌ្ឍចំណេះដឹង ជំនាញ គុណតម្លៃ និងសក្តានុពលរបស់ខ្លួន ព្រមទាំងចេះទទួលខុសត្រូវ និងបង្កើតផលវិជ្ជមានដល់ខ្លួនឯង អ្នកដទៃ និងសង្គម។
តាមរយៈប្រធានបទនេះ «ឧត្តមភាព» ព្រឹត្តិបត្រលើកទី៣ ឆ្នាំ២០២៦ នឹងនាំលោកអ្នកឈ្វេងយល់កាន់តែច្បាស់អំពីអត្ថន័យនៃឧត្តមភាព និងវិធីសាស្ត្រក្នុងការអភិវឌ្ឍខ្លួន ដើម្បីឈានទៅរកភាពរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលដែលមានតម្លៃ។
ចុចនៅទីនេះដើម្បីអានព្រឹត្តិបត្រពេញ!