ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS ទទួលបានទង់ជ័យលាភីវិទ្យាល័យ ដែលមានសិស្សនិទ្ទេស A ច្រើនជាងគេ ៤ឆ្នាំជាប់គ្នា

បានផ្សាយចេញ | ០៥ តុលា ២០២៦ 634

AIS ទទួលបានទង់ជ័យលាភីវិទ្យាល័យ ដែលមានសិស្សនិទ្ទេស A ច្រើនជាងគេ ៤ឆ្នាំជាប់គ្នា

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទទួលបានទង់ជ័យលាភីវិទ្យាល័យ ដែលមានសិស្សប្រឡងជាប់និទ្ទេស A ច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល៤ឆ្នាំជាប់ៗគ្នា ដែលជាសមិទ្ធផលឆ្លុះបញ្ចាំងពីគុណភាពនៃការអប់រំ ការខិតខំប្រឹងប្រែងរបស់សិស្ស ការប្តេជ្ញាចិត្តរបស់គ្រូបង្រៀន និងការគាំទ្រពីមាតាបិតា និងអ្នកអាណាព្យាបាល។

ទង់ជ័យលាភីនេះ ត្រូវបានប្រគល់ជូន សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)  ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃគរុកោសល្យទំនើប ដើម្បី
កសាងធនធានមនុស្សសតវត្សរ៍ទី២១“ ដែលបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។



ការទទួលបានទង់ជ័យលាភីនេះ គឺជាសមិទ្ធផលដ៏មានតម្លៃមួយទៀតសម្រាប់ សាលារៀន អន្តរទ្វីប
អាមេរិកាំង និងជាការបញ្ជាក់ពីលទ្ធផលសិក្សាដែលសាលាសម្រេចបានជាបន្តបន្ទាប់ ក្នុងការជំរុញសិស្សឱ្យខិតខំរៀនសូត្រ និងឈានទៅរកភាពជោគជ័យក្នុងការប្រឡងថ្នាក់ជាតិ។ ជាមួយគ្នានេះ វាក៏បង្ហាញពីការយកចិត្តទុកដាក់របស់ AIS លើការផ្តល់ការអប់រំប្រកបដោយគុណភាព និងការអភិវឌ្ឍសមត្ថភាពសិស្សឱ្យត្រៀមខ្លួនបានល្អសម្រាប់ការសិក្សា និងជីវិតនាពេលអនាគត។

ជាច្រើនឆ្នាំកន្លងមក សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)  បានបន្តបង្កើតសមិទ្ធផលជាបន្តបន្ទាប់ តាមរយៈលទ្ធផលសិក្សារបស់សិស្សនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាការប្រឡង និងការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ គណិតវិទ្យា បច្ចេកវិទ្យា ភាសា និងសកម្មភាពអភិវឌ្ឍសមត្ថភាព
ផ្សេងៗទៀត។ សមិទ្ធផលទាំងនេះបានក្លាយជាកម្លាំងជំរុញឱ្យសាលាបន្តលើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាដែលជួយឱ្យសិស្សមានទំនុកចិត្ត និងត្រៀមខ្លួនបានល្អសម្រាប់អនាគត។



ក្រៅពីលទ្ធផលសិក្សា សិស្ស AIS ក៏បានបង្ហាញសមត្ថភាពលើឆាកជាតិ និងអន្តរជាតិ តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានជ័យលាភីជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២៦ សិស្ស AIS បានទទួលមេដាយ និងរង្វាន់ជាច្រើនពីការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងអន្តរជាតិ ដូចជា (I.A.M.A.) នៅប្រទេសសិង្ហបុរី និងការប្រកួតគណិតវិទ្យាអន្តរជាតិ AIMO នៅប្រទេសវៀតណាម ដែលបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់សិស្សនៅក្នុងវិស័យផ្សេងៗ ក្រៅពីការសិក្សាក្នុងថ្នាក់៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Pisal.jpg

ចេះគ្រប់គ្រងអារម្មណ៍ ជាគន្លឹះនៃការសិក្សា និងការរស់នៅប្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Semester1 grade6.jpg

សិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/EB8A0430.jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ រៀបចំទិវាគ្រួសារលើកទី២ និងកម្ម...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Study tour.jpg

សិស្សានុសិស្ស AIS ចំនួន២០នាក់ ចុះកម្មសិក្សានៅទីក្រុងហាប...