ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ហេតុអ្វីបានជាចេកលឿង និងពងមាន់ ក្លាយជាជម្រើសអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់របៀបរស់នៅសម័យបច្ចុប្បន្ន?

បានផ្សាយចេញ | ១៦ តុលា ២០២៦ 166

ហេតុអ្វីបានជាចេកលឿង និងពងមាន់ ក្លាយជាជម្រើសអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់របៀបរស់នៅសម័យបច្ចុប្បន្ន?

អត្ថបទព័ត៌មានពីរបៀបរស់នៅ
ក្រោមប្រធានបទ : “ហេតុអ្វីបានជាចេកលឿង និងពងមាន់ ក្លាយជាជម្រើសអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់របៀបរស់នៅសម័យបច្ចុប្បន្ន?”
អត្ថបទដកស្រង់ដោយ : ខាត់ សុធា
#MJQE #AmericanInterconSchool

នៅពេលដែលមនុស្សកាន់តែយកចិត្តទុកដាក់លើរបៀបរស់នៅថ្មីៗ មនុស្សជាច្រើនកំពុងពិចារណាឡើងវិញអំពីទម្លាប់នៃការចំណាយពេលចម្អិនអាហារពេលព្រឹកញ៉ាំ និងចំណាយពេលច្រើនក្នុងការញ៉ាំអាហារពេលព្រឹក ជំនួសឱ្យការចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការជ្រើសរើសជម្រើសដ៏សាមញ្ញជាងនេះ ដូចជាការញាំចេក និងពងមាន់ជាដើមវិញ។ យើងម្នាក់ៗដឹងហើយថា ចេកលឿងគឺជាប្រភពដ៏ងាយស្រួលនៃថាមពល មានជាតិសរសៃ និងសារធាតុចិញ្ចឹមសំខាន់ៗ ចំណែកឯស៊ុតវិញផ្តល់នូវប្រូតេអ៊ីនគុណភាពខ្ពស់ ដែលជួយដល់សុខភាពសាច់ដុំ និងធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ។ ការរួមបញ្ចូលគ្នានេះផ្តល់នូវជម្រើសអាហារពេលព្រឹកដែលមានតុល្យភាព និងងាយស្រួលរៀបចំសម្រាប់អ្នកដែលមានកាលវិភាគមមាញឹក។

និន្នាការនៃការពេញចិត្តដែលកំពុងកើនឡើងនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបៀបរស់នៅដ៏ទូលំទូលាយមួយ ដែលងាកទៅរកការបរិភោគដោយមានការយល់ដឹង និងការជ្រើសរើសអាហារដែលមានសុខភាពល្អ ជំនួសឱ្យការគិតគូរតែលើភាពងាយស្រួល មនុស្សជាច្រើនកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើអ្វីដែលពួកគេបរិភោគ និងរបៀបដែលអាហារទាំងនោះជួយគាំទ្រដល់សកម្មភាពប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាពទូទៅរបស់ពួកគេ។ ការរើសយកចេកលឿង និងស៊ុតជាអាហារពេលព្រឹក អាចកាត់បន្ថយភាពហត់នឿយក្នុងការនឹកគិតរកមុខម្ហូមណាមួយមកចម្អិនសម្រាប់អាហារពេលព្រឹក ហើយអាហារពេលព្រឹកដ៏សាមញ្ញមួយមានជីវជាតិខ្ពស់ជាប្រចាំ ជួយឱ្យអ្នកដែលមានការងារមមាញឹកអាចចៀសវាងការសម្រេចចិត្តនៅពេលព្រឹក និងចៀសផុតពីជម្រើសអាហារផ្សេងទៀតដែលមិនសូវល្អចំពោះសុខភាព ឬមានជាតិស្ករខ្ពស់។

ជាចុងក្រោយ អាហារពេលព្រឹកដែលមានសុខភាពល្អមិនចាំបាច់មានភាពស្មុគស្មាញ ឬមានតម្លៃថ្លៃនោះទេ។ តាមរយៈការជ្រើសរើសអាហារសាមញ្ញៗដូចជា ចេកលឿង និងពងមាន់ មនុស្សម្នាក់ៗអាចចាប់ផ្តើមជំហានជាក់ស្តែងមួយឆ្ពោះទៅរកការកសាងទម្លាប់នៃការបរិភោគដែលមានសុខភាពល្អ និងចាប់ផ្តើមថ្ងៃថ្មីប្រកបដោយភាពជឿជាក់។ ការជ្រើសរើសអាហារពេលព្រឹកដ៏ត្រឹមត្រូវ និងជួយឱ្យរបៀបរស់នៅរបស់យើងកាន់តែល្អប្រសើរ៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Poster W1000px H667px-01.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បើកបន្ថែមថ្នាក់ជំនួ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Student.jpg

“រៀនដោយយល់ មិនមែនទន្ទេញ” ៖ គន្លឹះសិក្សារបស់សិស្សឆ្នើមថ្...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Semester1 grade7.jpg

សិស្សានុសិស្ស AIS ចូលរួមប្រឡងឆមាសទី២ យ៉ាងសកម្ម បង្ហាញពី...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Blood Donation.jpg

យុទ្ធនាការ “ធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៤” របស់មូលនិ...