ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សនិទ្ទេស A របស់ AIS ចំនួន ៩៨ នាក់ ចូលរួមពិធីសំណេះសំណាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត

បានផ្សាយចេញ | ២៨ តុលា ២០២៦ 122

សិស្សនិទ្ទេស A របស់ AIS ចំនួន ៩៨ នាក់ ចូលរួមពិធីសំណេះសំណាលជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត

សិស្សនិទ្ទេស A ចំនួន ៩៨ នាក់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ការចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ គឺជាកិត្តិយសសម្រាប់សិស្សានុសិស្សទាំង ៩៨ នាក់ គ្រួសារ និងសាលារៀន ព្រមទាំងជាការលើកទឹកចិត្តឱ្យសិស្សបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។


ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានលទ្ធផលឆ្នើមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ សម័យប្រឡងឆ្នាំ២០២៦ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ចំពោះការអប់រំ និងការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងការខិតខំប្រឹងប្រែងរបស់សិស្សនិទ្ទេសA មាតាបិតា លោកគ្រូ អ្នកគ្រូ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា រួមទាំងភាគីពាក់ព័ន្ធដែលបានសហការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៦ដោយរលូននិងទទួលបានលទ្ធផលគួរជាទីមោទនៈ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាថានឹងរក្សាបន្តទម្លាប់ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេស ជារៀងរាល់ឆ្នាំ ដើម្បីជាការលើកទឹកចិត្តដល់សិស្សក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ។



សម្រាប់សិស្ស AIS សមិទ្ធផលនិទ្ទេស A ក្នុងពេលនេះ ជាសក្ខីភាពមួយនៃការខិតខំប្រឹងប្រែងរបស់សិស្ស ការគាំទ្រពីក្រុមគ្រួសារ និងការចូលរួមចំណែកក្នុងដំណើរការអប់រំ។ ជាមួយគ្នានេះ សាលារៀនបន្តផ្តោតលើការលើកកម្ពស់គុណភាពអប់រំ វិន័យ និងការអភិវឌ្ឍសមត្ថភាពសិស្ស ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សានៅកម្រិតខ្ពស់ និងការប្រកួតប្រជែងក្នុងសង្គម។
ការចូលរួមក្នុងពិធីនេះ ក៏ជាកម្លាំងចិត្តសម្រាប់សិស្សនិទ្ទេស A ទាំង ៩៨ នាក់ ក្នុងការបន្តដំណើរសិក្សា ឈ្វេងយល់ចំណេះដឹងថ្មីៗ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការកសាងសង្គម និងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/_lemongrass plant. (1).jpg

សិស្សថ្នាក់ទី៣ ចូលរួមកម្មវិធីបំណិនជីវិតស្តីពីការដាំគល់ស...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/1280 X853.png

 AIS បើកការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Back to School.jpg

ឆ្នាំសិក្សាថ្មី មិនមែនជាការចាប់ផ្តើមពីសូន្យទេ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tours Student.jpg

សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ធ...