ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ បានដឹកនាំសិស្សានុសិស្សថ្នាក់ Pre-Kid02 និងថ្នាក់ Pre-Kid04 ប្រមាណជាង២០០នាក់ ចុះទស្សនកិច្ចសិក្សានៅ ផ្សារម៉ាក្រូ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
កញ្ញា គង់ លក្ខិណា នាយិកា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សានៅថ្ងៃនេះ រៀបចំឡើងក្នុងវត្ថុបំណង ចង់ឱ្យសិស្សចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ មហាជន និងរឹតចំណងមិត្តភាពជាមួយមិត្តរួមថ្នាក់ និងមិត្តរួមសាលារៀនរបស់ពួកគេ។
កញ្ញា បន្ថែមថា លើសពីនេះកុមារមានពេលឱកាសបានឃើញរូបភាព និងស្ថានភាពពិតៗជាក់ស្តែង ដែលធ្លាប់សិក្សានៅក្នុងថ្នាក់ និងរៀនសូត្រវាក្យសព្ទថ្មីៗ ចេះពិនិត្យមើលកាលបរិច្ឆេទផលិតផល កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់លើផលិតផល ឬទំនិញ។ ជាពិសេសគឺការស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើផលិតផល បន្លែ ត្រី សាច់ និងចំណីអាហារផ្សេងៗជាច្រើន។
គង់ លក្ខិណា នាយិកា បាននិយាយថា៖ «អ្វីដែលសិស្សរបស់យើង នឹងទទួលបានបន្ថែមទៀតនោះ គឺបង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងល្អជាមួយមហាជនបានកាន់តែប្រសើរ។»
តោះ!! ចុះឈ្មោះរៀនភាសាអង់គ្លេស ភាសាចិន នៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ទាំងអស់គ្នា វគ្គសិក្សាថ្មីចាប់ផ្ដើមនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សម្រាប់ព័ត៌មានបន្ថែម ០១៧ ៨៨៩ ៩០៦ និង ០១០ ៣៥៣ ៣៣០។
សិស្សានុសិស្សថ្នាក់ភាសាអង់គ្លេស និងថ្នាក់ភាសាចិនទាំងអស់ នឹងទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី មជ្ឈមណ្ឌលភាសា អេ អាយ អាយ។ វគ្គសិក្សាថ្មីនេះ នឹងបន្តផ្តល់ឱកាសឱ្យសិស្សានុសិស្សទាំងអស់អាចបង្កើន និងពង្រឹងសមត្ថភាពភាសាអង់គ្លេស និងភាសាចិន។