សាលារៀន អន្តរទ្វីប អាមេរិកាំង AIS បានរៀបចំការប្រឡងឆមាសលើកទី២ សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ នៅគ្រប់សាខាទាំង១២ រាជធានី ខេត្ត នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

លោក អ៊ិន ចាន់ដេត ចាងហ្វាងរងទទួលបន្ទុកធម្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រាប់ឱ្យដឹងថា ការប្រឡងឆមាសលើកទី២ សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ឆ្នាំសិក្សា ២០២៤-២០២៥ នេះធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លើវិញ្ញាសា គ្រប់មុខវិជ្ជា រួមមាន គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា ប្រវិត្តិវិទ្យា ភូមិវិទ្យា ផែនដីវិទ្យា សីលធម៌វិជ្ជា សេដ្ឋកិច្ចវិទ្យា កុំព្យូទ័រ និងអប់រំសុខភាព ផងដែរ។

លោកចាងហ្វាងរង បានបង្ហាញនូវកី្ត រំពឹងថា សម្រាប់ការប្រឡងឆមាសលើកទី២នេះ សិស្សានុសិស្សនឹងប្រឡងបានលទ្ធផលល្អប្រសើរជាងពីឆមាសលើកទី១ យ៉ាងហោចណាស់ក៏បានលទ្ធផលពី ៩៥ភាគរយ ឡើងទៅដែរ៕

ទំនាក់ទំនង
(៨៥៥) ៩៣ ២១៧ ២១៧
(៨៥៥) ២៣ ២២១ ២២២
info@ais.edu.kh