ចុចនៅទីនេះដើម្បីអានទស្សនាវដ្តីពេញ!
ស្នាមញញឹម ក្តីស្រមៃ ការខិតខំប្រឹងប្រែង សមិទ្ធផល និងស្នាដៃជាច្រើន ត្រូវបានចងក្រងជាទំព័រ
អនុស្សាវរីយ៍ ក្នុង ទស្សនាវដ្តីប្រចាំឆ្នាំ២០២៦ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។
ពី ១២សាខា ទៅជា១២ សៀវភៅទស្សនាវដ្តី រាល់ទំព័រនីមួយៗបាននាំយករឿងរ៉ាវ និងអនុស្សាវរីយ៍ប្លែកៗ បង្ហាញពីបរិយាកាសសិក្សា សកម្មភាព ស្នាដៃ និងដំណើររីកចម្រើនរបស់សិស្សានុសិស្ស និងគ្រូបង្រៀននៅតាមសាខានីមួយៗ។
អ្វីដែលធ្វើឱ្យទស្សនាវដ្តីឆ្នាំនេះកាន់តែមានតម្លៃ គឺស្នាដៃមួយផ្នែកធំត្រូវបានចូលរួមបង្កើតដោយ សិស្សថ្នាក់ទី១២ តាមរយៈការតែងនិពន្ធ កែសម្រួល និងរចនា ដោយយកបទពិសោធ ស្នាដៃ និងអនុស្សាវរីយ៍ដែលពួកគេបានឆ្លងកាត់ មកបង្កើតជាស្នាដៃមួយដែលមានអត្ថន័យ។
សម្រាប់សិស្សថ្នាក់ទី១២ ទស្សនាវដ្តីនេះមិនមែនគ្រាន់តែជាសៀវភៅបោះពុម្ពប្រចាំឆ្នាំទេ ប៉ុន្តែជាស្នាដៃដែលពួកគេអាចមើលត្រឡប់ទៅវិញ ដើម្បីរំឭកពីថ្ងៃសិក្សា មិត្តភាព បទពិសោធ និងដំណើរដែលបានរួមដំណើរជាមួយគ្នា។
ទស្សនាវដ្តី AIS ប្រចាំឆ្នាំ២០២៦ កត់ត្រាអ្វីដែលបានកើតឡើង រក្សាទុកអ្វីដែលមានតម្លៃ និងបន្សល់ទុកអនុស្សាវរីយ៍សម្រាប់ថ្ងៃអនាគត៕