(បាងកក), កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ទំនងជាមានការកើនឡើងបន្តិច នៅក្នុងត្រីមាសទី២នេះ ដោយសារការចំណាយខ្ពស់របស់រដ្ឋាភិបាល ប៉ុន្តែបែរជាមានការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងវិស័យទេសចរណ៍។ នេះបើយោងតាមអ្នកសេដ្ឋកិច្ច ដែលបានស្ទង់មតិដោយ Reuters ។
ប្រទេសថៃ គឺជាប្រទេសដែលនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេមួយ ដោយឈរនៅលើលេខរៀងទី២។ មួយវិញទៀត នាពេលថ្មីៗកន្លងទៅនេះ សេដ្ឋកិច្ចប្រទេសមួយនេះ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង២.១% ពីខែមេសាដល់ខែមិថុនា ហើយការព្យាករណ៍នេះ គឺបានស្ទង់មតិចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញថា មានការកើនឡើង១.៥% នៅក្នុងត្រីមាសទី១។
ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស ផលិតផលក្នុងស្រុកសរុប (GDP) ទំនងជាកើនឡើង០.៩%។ ជាការពិតណាស់ ចំនួនភាគរយនេះ គឺបានប្រែប្រួលទៅតាមរដូវកាល។ ដោយឡែក ការព្យាករណ៍សម្រាប់ទិន្នន័យដែលផុតកំណត់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញថា អាចនឹងមានការកើនឡើង ចាប់ពី១.៨% ទៅ ២.៨%។
លោក Poon Panichpibool ដែលជាអ្នកជំនាញផ្នែកទីផ្សារបាននិយាយថា "សម្រាប់ត្រីមាសទី២ ការចំណាយ និងការវិនិយោគទៅលើរដ្ឋាភិបាលប្រទេសថៃ គួរតែមានការផ្សារភ្ជាប់ទៅនឹងធនាគារ Krung Thai ឱ្យបានលឿនរហ័សជាទីបំផុត តាមដែលអាចធ្វើទៅបាន។
លោក Poon Panichpibool បានបន្តទៀតថា "ខ្ញុំនៅតែមានការព្រួយបារម្ភមួយចំនួនអំពីផលប៉ះពាល់ដែលអាចកើតមានពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ពិភពលោក ជាពិសេសនៅក្នុងករណីវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកតែម្តង ដែលវាអាចនឹងរារាំងដល់ការនាំចេញរបស់ប្រទេសថៃ"។
ប្រភព: Reuters