ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឱ្យដឹងថា កម្ពុជា ទទួលបានផលប្រយោជន៍ដ៏មហិមា ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល បន្ទាប់ពីបានចូលជា សមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឆ្នាំ២០០៤។
នៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យដឹងថា កម្ពុជា បានក្លាយជាសមាជិកទី ១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ ខណៈបច្ចុប្បន្ននេះ មានសមាជិកចំនួន ១៦៦ ប្រទេស។
.jpg)
គិតមកទល់ពេលនេះ គឺមានរយៈពេល ២០ឆ្នាំហើយ ដែលកម្ពុជា បានក្លាយជាសមាជិកផ្លូវការ និងទទួលបានផលប្រយោជន៍ជាច្រើន រួមមាន៖ ១. ច្រកចូលទីផ្សារសកល ២. ការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់ ៣. ការធ្វើពិពិធកម្មការនាំចេញ ៤. ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ៥. ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល ៦. ប្រព្រឹត្តកម្មពិសេស និងដោយឡែក ៧. ការកាត់បន្ថយភាពក្រីក្រ និង៨. ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច។
.jpg)
សូមជម្រាបជូនថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃ, វៀតណាម និងកូរ៉េខាងត្បូង ខណៈទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងអាស៊ីអាគ្នេយ៍៕