ហេតុអ្វីត្រូវអានសៀវភៅបន្ថែម?

បានផ្សាយចេញ | ២៥ កក្កដា ២០២៤

ហេតុអ្វីត្រូវអានសៀវភៅបន្ថែម?

នៅក្នុងពិភពលោកនេះ មិនមានជនអវិជ្ជា ឬជនដែលគ្មានការយល់ដឹង អាចធ្វើកិច្ចការធំៗ និងសំខាន់ៗបានឡើយ។ ដោយព្រោះហេតុនោះ ទើបអ្នកធ្វើកិច្ចការធំៗ និងសំខាន់ៗ នៅក្នុងលោក “យកការអាន គឺជាផ្នែកមួយដ៏ធំ នៃជីវិតរបស់ពួកគាត់”។

ជារៀងរាល់ថ្ងៃ ពួកគាត់បានចំណាយពេល យ៉ាងហោចណាស់ មួយម៉ោង ទៅពីរម៉ោង ឬច្រើនជាងនេះ ដើម្បី “អានសៀវភៅ”។​ តាមការសង្កេតបានឲ្យដឹងថា អ្នកដែលចូលចិត្តអានសៀវភៅ នោះរមែងកើនចំណេះដឹងដោយមិនមានដែនកំណត់ ហើយមានសមត្ថភាព ដោយមិនអាចប៉ាន់ស្មានបាន។ ក្នុងនោះ យើងសិក្សាអំពីលោក អាប្រាហាំ លីនខូល ដែលជាប្រធានាធិបតីទី16 របស់សហរដ្ឋអាមេរិក។

តាមការស្រាវជ្រាវ បានបង្ហាញថា “កុមារភាពរបស់លោក​ គឺលោកមិនមានឱកាសបានទៅសាលារៀននោះឡើយ។ ដោយហេតុដូច្នោះហើយ ទើបលោកប្រឹងប្រែងក្នុងការអានសៀវភៅតែម្នាក់ឯង នៅក្នុងបណ្ណាល័យ។ ក្រោយមក ដោយការចេះដឹងពីការអានសៀវភៅដ៏ច្រើនលើសលប់នោះ លោកបានក្លាយទៅជាប្រធានាធិបតី ទី16 នៃសហរដ្ឋអាមេរិក។

ក្នុងអត្ថបទនេះ បានសង្កត់ធ្ងន់ថា​ “អ្នកដែលចូលចិត្តអានសៀវភៅ ឬមានទម្លាប់ក្នុងការអានសៀវភៅ នោះនឹងទៅជាអ្នកចេះដឹងដ៏ល្អ ហើយសម្រេចបាននូវតំណែង និងសមិទ្ធផលធំៗជាច្រើន សម្រាប់ជីវិតផ្ទាល់ខ្លួន និងមនុស្សជាតិជាច្រើនជំនាន់នៅក្នុងផែនដី”។

អ្នកសរសេរអត្ថបទ: ឃី វុទ្ធី