ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

វិស័យអប់រំ និងការគាំពារកុមារ

បានផ្សាយចេញ | ១០ ធ្នូ ២០២៤ 536

វិស័យអប់រំ និងការគាំពារកុមារ

ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ វិស័យអប់រំក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ក្រសួងអប់រំ​យុវជន និងកីឡា កាន់តែឈានឡើងជាលំដាប់  ដើម្បីសម្រេចបាននូវការផ្តល់ជូនសេវាកម្មជាសកលនៃការអប់រំថ្នាក់​បឋមសិក្សា តាមរយៈការទទួលបាននូវអាត្រាសិស្សចុះឈ្មោះចូលរៀន ចំនួន ៩៧.៧% ក្នុងឆ្នាំ២០១៦។

ប្រទេសកម្ពុជា ក៏បាន​ពង្រឹងសមភាពផ្នែកយេនឌ័រ ក្នុងវិស័យអប់រំផងដែរ ដោយក្នុងនោះ មានកុមារីចំនួន ៤៨.២% បានចុះឈ្មោះសិក្សានៅក្នុង​ថ្នាក់បឋមសិក្សា។ ប្រទេសកម្ពុជា បានកសាងនូវសាលារៀនថ្មី ដោយមានចំនួនជិត១០០០ខ្នង ក្នុងរយៈពេលដប់ឆ្នាំកន្លង​មកនេះ ហើយបានវិនិយោគធនធានដ៏មានសារៈសំខាន់ជាច្រើន ដើម្បីពង្រីកការទទួលបាននូវសេវាអប់រំប្រកប​ដោយគុណភាពខ្ពស់។

 

ក្នុងឆ្នាំ ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តថវិកាជាតិក្នុងចំនួនដ៏ច្រើន សម្រាប់​វិស័យអប់រំ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តនូវកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើសសរស្តម្ភ​ចំនួនប្រាំគឺ ទី១៖ ការអនុវត្តផែនការសកម្មភាពនៃគោលនយោបានគ្រូបង្រៀន ទី២៖ ការពិនិត្យឡើងវិញនូវ​កម្មវិធីសិក្សា និងសៀវភៅសិក្សា ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសាលារៀន ទី៣៖ ការធ្វើអធិការ​កិច្ច ទី៤៖ ការពង្រឹងការវាយតម្លៃការសិក្សា និងទី៥៖ ការធ្វើកំណែទម្រង់ការសិក្សាថ្នាក់ឧត្តមសិក្សា។

យ៉ាងណា បើទោះបី​ជា​ទទួល​​បាននូវសមិទ្ធផលទាំងនេះក៏ដោយ ប្រទេសកម្ពុជា មានអត្រាសិស្សក្នុងថ្នាក់រៀនច្រើនជាងគេក្នុងតំបន់ ហើយមានតែ ៣២% នៃសិស្សស្រីប៉ុណ្ណោះ (៣៨%នៃសិស្សប្រុស) ដែលអាចអាន និងសរសេរភាសាខ្មែរបាន។

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Handover Kid.jpg

«ការចូលរៀនពីវ័យក្មេង៖ គន្លឹះអភិវឌ្ឍន៍កុមារគ្រប់ជ្រុងជ្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Ms Narin1.jpg

គន្លឹះជួយកូនៗត្រៀមខ្លួនមុនពេលប្រឡង និងបង្កើនប្រសិទ្ធភាព...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr Korg1.jpg

សកម្មភាពមានន័យ៥យ៉ាងសម្រាប់ជាការកម្សាន្តក្នុងថ្ងៃចូលរៀនដ...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Ms Ran.jpg

តើការអប់រំសីលធម៌មានអត្ថន័យដូចម្តេចខ្លះ?