តើខ្ទឹម ស មានអត្ថប្រយោជន៍អ្វីខ្លះ?

បានផ្សាយចេញ | ២៤ កក្កដា ២០២៤

តើខ្ទឹម ស មានអត្ថប្រយោជន៍អ្វីខ្លះ?

ដោយមើលឃើញថា​ ខ្ទឹមស គឺជាអាហារម្យ៉ាង​ ដោយមិនអាចខ្វះបាន ថ្ងៃនេះ ខ្ញុំសូមលើកយកពីអត្ថប្រយោជន៍នៃខ្លឹមស មកបរិយាយសង្ខែប ជូនដល់អ្នកអាន។

ជាការពិតណាស់ ខ្ទឹមស គឺជាអាហារដែលមានក្លិនឈួលបន្តិច ប៉ុន្តែ មានអត្ថប្រយោជន៍ជាច្រើន ក្នុងការជួយដល់សុខភាពរបស់មនុស្សយើង។ ក្នុងបរិមាណខ្ទឹមសមួយកំពឹស ជាមធ្យម មានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា៖

  • ប្រូតេអ៊ីន ០.៥ ក្រាម
  • កាបូនអ៊ីដ្រាត ២.៩៨ ក្រាម
  • ថាមពល ១៣.៤១ គីឡូកាលឡូរី
  • កាលស្យូម១៦.២៩ មីល្លីក្រាម
  • ម៉ាញ៉េស្យូម ២.២៥ មីល្លីក្រាម
  • ផូស្វ័រ ១៣ មីល្លីក្រាម
  • ប៉ូតាស្យូម ៣៦ មីលី្លក្រាម
  • វីតាមីន B៦ ០.១១ មីល្លីក្រាម
  • និងវីតាមីន C ០.៨ គីឡូក្រាម

ដោយសារតែមានសារធាតុចិញ្ចឹមជាច្រើនបែបនេះឯង ទើបខ្ទឹមស មានអត្ថប្រយោជន៍ជាខ្លាំង ដល់សុខភាពរបស់មនុស្សយើង។ ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនរបស់ខ្ទឹមស។

១.ជំនួយដល់ខួរក្បាល :

ខ្ទឹមស មានអត្ថប្រយោជន៍ជាខ្លាំង ក្នុងការជួយដល់ខួរក្បាល ព្រោះមានសារធាតុចិញ្ចឹមដូចជា ម៉ាញ៉េស្យូម វីតាមីនB៦,C ដែលជាសារធាតុក្នុងការជួយពង្រឹងដល់សមត្ថភាពស្វែងយល់ និងដំណើរការរំញោចរបស់ខួរក្បាល។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏ជួយសម្រួលទៅដល់ប្រព័ន្ធប្រសាទផ្សេងទៀតផងដែរ។

២.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ :

ញាំខ្ទឹមសឆៅ ដែលសម្បូរទៅដោយវីតាមីន C គឺមានអត្ថប្រយោជន៍ចំពោះប្រព័ន្ធភាពស៊ាំ។ ជាការពិតណាស់ វីតាមីន​ C គឺជាប្រភពថាមពល ដែលជំនួយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំ ហើយវាក៏អាចប្រឆាំងនឹងជំជឺបានជាច្រើនប្រភេទផងដែរ។ នាពេលកន្លងមក​ វីតាមីន​ C ត្រូវបានគេដឹងថា មានតែនៅក្នុងប្រភេទផ្លែឈើ ដូចជា ផ្លែក្រូច ទំពាំងបាយជូរ ប៉ុន្តែ វាក៏មាននៅក្នុងខ្ទឹមសផងដែរ៕

ប្រភព: https://hellokrupet.com/
https://km.wikipedia.org/wiki/