តើមាតាបិតា និងអ្នកអាណាព្យាបាលលទាំងឡាយ បាននាំបុត្រធីតា ទៅទទួលការផ្តល់ថ្នាំបង្ការរោគអ្វីខ្លះហើយឬនៅ? មួយវិញទៀត តើកុមារ គួរគប្បីទទួលបានថ្នាំបង្ការរោគអ្វីខ្លះ?
ជាការពិតណាស់ ការចាក់ថ្នាំបង្ការរោគដល់កុមារ គឺអាចជួយរក្សាមនុស្ស ដែលរស់នៅក្បែរគាត់ ឱ្យមានសុវត្ថិភាព និងមានសុខភាពល្អ។ យ៉ាងណាក៏ដោយ ការចាក់ថ្នាំបង្ការរោគ គឺជាវិធីដ៏សំខាន់មួយ ដើម្បីការពារបុត្រធីតា របស់អ្នកអាណាព្យាបាលទាំងឡាយ ឱ្យមានសុខភាពល្អ ជៀតផុតពីជំងឺផ្សេងៗ និងធ្វើឱ្យកុមារ មានប្រាជ្ញាឈ្លាសវៃ។ ការចាក់វ៉ាក់សាំងឱ្យកុមារ គឺអាចជួយការពារពីការវិវត្តនៃមេរោគ និងជំងឺដែលអាចស្លាប់ ឬមិនអាចព្យាបាលបាន។
មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ផ្តល់ជូនសេវាកម្មប្រឹក្សាយោបល់លើការផ្តល់ថ្នាំបង្ការរោគដល់កុមារ ដែលមកពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះ មានដូចជាៈ អ៊ុតស្វាយ កញ្ជ្រឹល ស្រឡទែន ស្អូច មហារីកមាត់ស្បូន ថ្លើមប្រភេទ បេ និងតេតាណូសជាដើម។
មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច គឺជាផ្នែកមួយផ្សេងទៀត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានអ្នកឧកញ៉ា គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ដោយមិនត្រឹមតែផ្តល់ជូននូវសេវាកម្មលើវិស័យអប់រំប៉ុណ្ណោះនោះទេ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏មានការ ផ្តល់ជូននូវសេវាកម្មសុខុមាលភាពកុមាជាចម្បងផងដែរ។