យុទ្ធនាការបរិច្ចាគឈាមលើកទី១០ ក្រោមប្រធានបទ ផ្តើមក្តីស្រឡាញ់ ផ្តើមដោយការបរិច្ចាគឈាម

បានផ្សាយចេញ | ៣១ មករា ២០២៥

យុទ្ធនាការបរិច្ចាគឈាមលើកទី១០ ក្រោមប្រធានបទ ផ្តើមក្តីស្រឡាញ់ ផ្តើមដោយការបរិច្ចាគឈាម

មូលនិធិម៉េងលី ជេ. គួច បានសហការជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមជ្ឈមណ្ឌលផ្តល់ឈាម ខេត្តសៀមរាប គ្រោងប្រារព្ធយុទ្ធនាការបរិច្ចាគឈាមដ៏ធំលើកទី១០ របស់ខ្លួន នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ក្រោមប្រធានបទ “ផ្តើមក្តីស្រឡាញ់ ផ្តើមដោយការបរិច្ចាគឈាម” ដែលគ្រោងនឹងប្រព្រឹត្តធ្វើទៅ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។


ដូច្នេះ សូមលោកគ្រូ អ្នកគ្រូ និងសាធារណៈជន ក្នុងខេត្តសៀមរាប មេត្តាអញ្ជើញចូលរួម ឱ្យបានច្រើនកុះករ ដើម្បីសហគមន៍របស់យើងទាំងអស់គ្នា។


សូមស្កែន ឬចុចដំណភ្ជាប់នេះ ដើម្បីចុះឈ្មោះ៖ https://forms.gle/DcGT5odbaJxjpZQq8 

គួររំឭកជូនថា ការបរិច្ចាគឈាម គឺជាការជួយសង្រ្គោះដល់ជីវិតមនុស្ស ក៏ដូចជាការជួយសង្រ្គោះដល់ខ្លួនឯង ជាមុនយ៉ាងដូច្នោះដែរ។ មួយវិញទៀត ការជួយសង្រ្គោះដល់ជីវិតអ្នកដទៃ នោះគឺជាមហាកុសលផលបុណ្យ យ៉ាងក្រាសក្រែល នេះបើយោងតាមការអប់រំតាមផ្លូវនៃព្រះពុទ្ធសាសនារបស់ខ្មែរយើង។


កុំភ្លេចណា កាលបរិច្ឆេទ គឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥  ខាងមុខនេះ

វេលាម៉ោង ០៨:០០ នាទីព្រឹក  រហូតដល់ ១២:០០ នាទីថ្ងៃត្រង់ 

ទីកន្លែង គឺនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប 


សម្រាប់ព័ត៌មានលម្អិត៖ ០៩៥ ៥៣ ៦២ ៨៣