ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

យុទ្ធនាការបរិច្ចាគឈាម លើកទី១០ ក្រោមប្រធានបទ ផ្តើមក្តីស្រឡាញ់ ផ្តើមដោយការបរិច្ចាគឈាម

បានផ្សាយចេញ | ១០ កុម្ភៈ ២០២៥ 785

យុទ្ធនាការបរិច្ចាគឈាម លើកទី១០ ក្រោមប្រធានបទ ផ្តើមក្តីស្រឡាញ់ ផ្តើមដោយការបរិច្ចាគឈាម

យើងខ្ញុំសូមជម្រាបជូនដល់សាធារណៈជនមេត្តាជ្រាបថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងប្រារព្វនូវយុទ្ធនាកាបរិច្ចាគឈាមស្ម័គ្រចិត្តដ៏ធំមួយ លើកទី១០ ដែលរៀបចំឡើងដោយមូលនិធិម៉េងលី ជេ. គួច ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ក្រោមប្រធានបទ “ផ្តើមក្តីស្រលាញ់ ផ្តើមដោយការបរិច្ចាគឈាម” ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយចាប់ពីវេលាម៉ោង០៨:០០ នាទីព្រឹក រហូតដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ ស្ថិតនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប។

អាស្រ័យដូច្នេះ ចំពោះសាធារណៈជនដែលមានបំណងចូលរួម និងក្លាយជាផ្នែកនៃសកម្មភាពសប្បុរធម៌មួយនេះ សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ និងដោយផ្ទាល់ទាំងអស់គ្នា។
 

“រួមគ្នាចែករំលែកសេចក្តីស្រលាញ់ រួមគ្នាជួយសង្រ្គោះជីវិតអ្នកជំងឺ រួមគ្នាចូលរួមបរិច្ចាគឈាម”
 

ដំណភ្ជាប់ដើម្បីចុះឈ្មោះ៖ https://forms.gle/DcGT5odbaJxjpZQq8

ទីតាំងកម្មវិធី៖ https://maps.app.goo.gl/gKNVTDU67UuVpAmh9

សម្រាប់ព័ត៌មានលម្អិត៖ ០៩៥ ៥៣ ៦២ ៨៣

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/May/Blood Nation2.jpg

យុទ្ធនាការបរិច្ចាគឈាម នៅ AIS លើកទី១១ «រួមគ្នាសង្គ្រោះជី...