ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច អំពាវនាវឱ្យយកចិត្តទុកដាក់សុខភាព ក្នុងអាកាសធាតុក្តៅខ្លាំង

ក្នុងបរិបទអាកាសធាតុកំពុងកើនកម្ដៅខ្លាំងនៅបច្ចុប្បន្ន ការថែរក្សាសុខភាពបានក្លាយជាបញ្ហាសំខាន់មួយសម្រាប់សហគមន៍ទាំងមូល។ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច បានបង្ហាញពីការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលអាចកើតមានលើសុខភាពមនុស្ស ជាពិសេសចំពោះក្រុមដែលមានហានិភ័យខ្ពស់ ហើយបានណែនាំវិធានការចាំបាច់ជាច្រើន ដើម្បីជួយកាត់បន្ថយហានិភ័យ និងការពារសុវត្ថិភាពសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនេះ។

កសាងអ្នកដឹកនាំជំនាន់ក្រោយ ចាប់ផ្តើមពីវ័យកុមារ ជាមួយកម្មវិធី Kid Program 

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជឿជាក់ថា ការអប់រំសម្រាប់កុមារ មិនគួរត្រឹមតែផ្តោតលើការប្រឡងជាប់ប៉ុណ្ណោះទេ ប៉ុន្តែគួរត្រូវបណ្តុះសមត្ថភាពឱ្យកុមារអាចគិត វិភាគ និងបញ្ចេញមតិយោបល់បានយ៉ាងមានទំនុកចិត្ត។ 

ជំហានឆ្ពោះទៅសាកលវិទ្យាល័យដោយជោគជ័យ៖ ការត្រៀមខ្លួនជាមួយ Academic English នៅ Aii

ការផ្លាស់ប្តូរពីថ្នាក់វិទ្យាល័យទៅកាន់បរិយាកាសសាកលវិទ្យាល័យ គឺជាជំហានសំខាន់មួយដែលភ្ជាប់មកជាមួយនឹងបញ្ហាប្រឈមថ្មីៗ ជាពិសេសការប្រើប្រាស់ភាសាអង់គ្លេសកម្រិតសាកលវិទ្យាល័យ ឬ Academic English។ ខុសពីភាសាអង់គ្លេសសម្រាប់ការសន្ទនាទូទៅ ភាសាកម្រិតនេះទាមទារឱ្យមានជំនាញជ្រាលជ្រៅទាំងវេយ្យាករណ៍ រចនាសម្ព័ន្ធ និងការប្រើប្រាស់ភាសាបែបផ្លូវការ។

មូលនិធិម៉េងលី ជេ. គួច នាំអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ១៩៥គ្រួសារ នៅសហគមន៍គំនរសំរាមស្ទឹងមានជ័យ

មូលនិធិម៉េងលី ជេ. គួច បាននាំយកអំណោយសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋប្រមាណ ១៩៥ គ្រួសារ រួមទាំងកុមារ ២៥ នាក់ និងចាស់ជរា ៤៣ នាក់ ដែលកំពុងរស់នៅក្នុងសហគមន៍គំនរសំរាមស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ប្រារព្ធក្រោមប្រធានបទ «បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា»

មូលនិធិ ម៉េងលី ជេ. គួច ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌល ជាតិផ្តល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានរៀបចំយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ក្រោមប្រធានបទ «បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា»

កម្មវិធី Pre-Kid នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បណ្តុះមូលដ្ឋានភាសាអង់គ្លេសសម្រាប់កុមារតូចៗ

ការចាប់ផ្តើមរៀនភាសាអង់គ្លេសតាំងពីវ័យកុមារ គឺជាជំហានសំខាន់សម្រាប់ការអភិវឌ្ឍជំនាញភាសា និងការគិត។ កម្មវិធី Pre-Kid នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានរចនាឡើង ដើម្បីជួយឱ្យកុមារស្គាល់ភាសាអង់គ្លេសតាមរយៈសកម្មភាពសិក្សាដែលរីករាយ និងសមស្របតាមវ័យ។

ទិវាអន្តរជាតិនារី ៨ មីនា៖ សារលើកទឹកចិត្តរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទៅកាន់គណៈគ្រប់គ្រង

ក្នុងឱកាស ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានផ្ញើសារលើកទឹកចិត្តជូនដល់គណៈគ្រប់គ្រងទាំងអស់ ដោយលើកឡើងពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នក្នុងការបង្កើតបរិយាកាសការងារដែលមានទំនួលខុសត្រូវ គាំទ្របុគ្គលិក និងលើកកម្ពស់សុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយសប្បុរសធម៌ពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច 

លោកជំទាវ ស្រ៊ុន ស្រីនាង ហិរញ្ញិកគណៈកម្មាធិការសាខា និងជាអភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទទួលអំណោយសប្បុរសធម៌ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈ មូលនិធិ ម៉េងលី ជេ. គួច (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ) ដោយបានឧបត្ថម្ភអង្ករ  មីជាតិ  ទឹកសុទ្ធ និងទឹកសុទ្ធយួរ ជូនដល់សាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។

«បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា» យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ នឹងប្រារព្ធឡើងនៅថ្ងៃទី២១ មីនា

មូលនិធិ ម៉េងលី ជេ. គួច ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌល ជាតិផ្តល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ គ្រោងនឹងរៀបចំយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ក្រោមប្រធានបទ «បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា» ដោយមានការនិមន្ដ ចូលរួមជាអធិបតីដ៏ឧត្តុង្គឧត្តមពីសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្នុងបរិវេណ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ។ 

នៅក្នុងផ្ទះកូនៗក៏អាចឈ្វេងយល់ពីគំនិតវិទ្យាសាស្រ្តតាមរយៈសកម្មភាពងាយៗ

ការសិក្សាវិទ្យាសាស្ត្រ មិនមានកំណត់ត្រឹមបន្ទប់រៀនទេ។ នៅក្នុងផ្ទះ កូនៗក៏អាចឈ្វេងយល់ពីគំនិតវិទ្យាសាស្ត្របានតាមរយៈសកម្មភាពងាយស្រួល និងសប្បាយរីករាយ។ ពិសោធន៍ជាច្រើន អាចអនុវត្តដោយប្រើឧបករណ៍ប្រចាំថ្ងៃ ដើម្បីណែនាំកុមារឱ្យស្គាល់រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ក្នុងបរិយាកាសសាមញ្ញ ប៉ុន្តែពោរពេញដោយការចង់ដឹងចង់ឃើញ។ ឧទាហរណ៍ដូចជា ការបង្កើតភ្នំភ្លើងតូចៗដោយប្រើមេនំប៉័ង ឬការសង្កេតការលូតលាស់រុក្ខជាតិ អាចជំរុញការសួរសំណួរ ការសង្កេត និងការសន្និដ្ឋាន ដែលជាគន្លឹះសម្រាប់ការយល់ដឹងវិទ្យាសាស្ត្រ។

ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រការរៀនសូត្ររបស់កុមារ

ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់ទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់កុមារ។ ការសិក្សាផ្សេងៗបង្ហាញថា មូលហេតុ និងគោលបំណងនៃការប្រើប្រាស់ឧបករណ៍ បច្ចេកវិទ្យា មានសារៈសំខាន់ជាងរយៈពេលដែលកុមារប្រើប្រាស់។

សិក្ខាសាលាស្តីពី ជំនាញ TOEFL ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសអន្តរជាតិ

នៅក្នុងសម័យកាលសកលភាវូបនីយកម្ម ភាសាអង់គ្លេសមិនត្រឹមតែជាឧបករណ៍សម្រាប់ការប្រាស្រ័យទាក់ទងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «សោរ» ដ៏សំខាន់សម្រាប់បើកទ្វារទៅកាន់ការសិក្សាជាន់ខ្ពស់ និងការងារលំដាប់ថ្នាក់អន្តរជាតិ។ ក្នុងគោលបំណងនេះ សិក្ខាសាលាស្តីពី ជំនាញ TOEFL ត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីផ្ដល់នូវពុទ្ធិ និងបច្ចេកទេសថ្មីៗដល់សិស្សានុសិស្ស ក្រោមមូលបទ៖ «ការសិក្សាដែលផ្ដោតការយកចិត្តទុកដាក់ យុទ្ធសាស្ត្រឆ្លាតវៃ និងការលើកទឹកចិត្តដ៏រឹងមាំ»។

អ្នកជំនាញសុខភាព៖ ឪពុកម្តាយត្រូវចេះជ្រើសរើសកាបូបស្ពាយដែលត្រឹមត្រូវ និងសក្តិសមសម្រាប់កូន

អ្នកជំនាញផ្នែកសុខភាពបានណែនាំថា ឪពុកម្តាយ ឬអ្នកអាណាព្យាបាល គួរតែយកចិត្តទុកដាក់ជាពិសេសក្នុងការជ្រើសរើសកាបូបស្ពាយសម្រាប់កូនៗ ឱ្យមានលក្ខណៈស្រាល ត្រឹមត្រូវ និងសក្តិសម ដើម្បីការពារបញ្ហាសុខភាព ជាពិសេសបញ្ហាឈឺខ្នង និងសាច់ដុំ ក្នុងវ័យកុមារ។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រៀមរៀបចំទិវាគ្រួសារលើកទី២ ដើម្បីបុព្វហេតុសប្បុរសធម៌ និងឧត្តមភាពនៃវិស័យអប់រំ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រៀមរៀបចំទិវាគ្រួសារលើកទី២ និងកម្មវិធី Talent for a Cause នៅសួនកម្សាន្ត Sunshine Family Park នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦។ កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរនៃស្មារតីសហគមន៍ សប្បុរសធម៌ និងជួយដល់កុមារដែលរងផលប៉ះពាល់ដោយវិបត្តិនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។​

ឈ្វេងយល់អំពីជំងឺដំបៅមាត់ និងវិធានការការពារ

ដំបៅមាត់ គឺជាដំបៅតូចៗដែលកើតឡើងនៅលើអញ្ចាញធ្មេញ បបូរមាត់ អណ្តាត ថ្ពាល់ខាងក្នុង ផ្នែកខាងលើក្នុងមាត់ ឬសូម្បីតែក្នុងបំពង់ក។ ដំបៅទាំងនេះ ជាធម្មតាមានពណ៌ក្រហម ពណ៌លឿង ឬពណ៌ស ហើយអាចកើតមានមួយ ឬច្រើនកន្លែងក្នុងពេលតែមួយ ដែលបណ្តាលឱ្យមានការឈឺចាប់ និងភាពមិនស្រួល ពិសេសពេលទទួលទានអាហារ ផឹកទឹក ឬនិយាយ។