ស្មាតម៉ាតគឺជាហាងដែលមានលក់សម្ភារជាច្រើនប្រភេទដែលផ្តល់ងាយស្រួលដល់លោកអ្នក។ ស្មាតម៉ាតជាផ្នែកមួយនៃសេវាកម្មរបស់ ម៉េងលី ជេ.គួច អេឌ្យូខេសិន ដែលបម្រើសេចក្តីត្រូវការរបស់សិស្សរបស់យើង។ បច្ចុប្បន្ន យើងមាន១១កន្លែង ក្នុងចំណោមអគារសិក្សា១៥ របស់យើង។ វាជាកន្លែងដែលសិស្សអាចទិញនូវសម្ភារសិក្សាសម្រាប់ការសិក្សារបស់ពួកគេក្នុងតម្លៃសមរម្យ។ស្មាតម៉ាតមានលក់របស់របរមួយចំនួនដូចជាសម្ភារការិយាល័យ ប្រដាប់ប្រដាក្មេងលេង អាហារសម្រន់ ភេសជ្ជៈ និងផលិតផលនំដូចជា ខុកឃី និងនំស្រួយ។ ល។ ស្មាតម៉ាតរបស់យើងក៏មានលក់របស់របរប្លែកៗថ្មីៗប្រកបដោយភាពរីករាយ និងទាន់សម័យដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការសាលារបស់យើង។
យើងមានក្រុមការងារដើម្បីត្រួតពិនិត្យគុណភាពផលិតផល និងធ្វើការស្ទាបស្ទង់តម្លៃម៉្យាងទៀងទាត់ដើម្បីប្រាកដថាសិស្សរបស់យើងទទួលបានផលិតផលដែលមានគុណភាពល្អបំផុតជាមួយនឹងតម្លៃទាប។ យើងធានាថាអាហារ និងភេសជ្ជៈគ្រប់ប្រភេទដែលលក់នៅស្មាតម៉ាត គឺផ្តល់នូវសុខភាពល្អ និងស្អាត ដើម្បីបំពេញតាមស្តង់ដារជាមូលដ្ឋាននៃអនាម័យ។ យើងតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់សិស្ស។តើមានអ្វីពិសេសអំពីស្មាតម៉ាត?
តើមានអ្វីពិសេសអំពីស្មាតម៉ាត?
- តំលៃរបស់នីមួយៗគឺសមហេតុផលសម្រាប់សិស្សរបស់យើង។
- ចំនួនអប្បបរមានៃអាហារក្លាសេ កែច្នៃ និងកំប៉ុងត្រូវបានលក់។
- អាហារ ភេសជ្ជៈ និងផលិតផលផ្សេងទៀតដែលមានជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់ និងអាហារដែលមានសារធាតុឱ្យទុកបានយូរ ដូចជាមី មិនត្រូវបានលក់សម្រាប់ក្មេងមិនទាន់គ្រប់អាយុ។
- អាហារ និងភេសជ្ជៈដែលមានជាតិប្រៃស្ករ និងខ្លាញ់ខ្ពស់មានកំណត់ជាពិសេសសម្រាប់កុមារដែលមិនទាន់គ្រប់អាយុ។
- ស្ករគ្រាប់ សូកូឡា ការ៉េម និងបង្អែមក្លាសេមានការកំណត់ក្នុងការលក់។
- យើងនាំចូលអាហារ និងភេសជ្ជៈដែលមានផ្តល់នូវសុខភាពល្អជាច្រើនប្រភេទដូចជា ទឹកផ្លែឈើ ឬភេសជ្ជៈដែលមានជាតិទឹកដោះគោ ទឹកដោះគោជូរ និងសណ្តែកដែលជួយដល់ការអភិវឌ្ឍខួរក្បាលរបស់សិស្ស។
- អាហារ និងភេសជ្ជៈដែលប៉ះពាល់ដល់សុខភាពសិស្សរបស់យើងគឺត្រូវបានហាមឃាត់មិនឱ្យលក់។
បុគ្គលិកផ្នែកលក់របស់យើងត្រូវតែគោរពតាមច្បាប់ដូចខាងក្រោម៖
- មិនលក់ភេសជ្ជៈប៉ូវកំលាំង ឬអាហារដែលមានកូលេស្តេរ៉ុលខ្ពស់ដល់ក្មេងមិនទាន់គ្រប់អាយុ។
- មានសុជីវធម៌ និងសុភាពរាបសា ដល់អតិថិជនទាំងអស់។
- សូមឱ្យអតិថិជនរង់ចាំជាជួរត្រង់។
- ត្រូវប្រាកដថាមិនមានអ្នកលួចរបស់។
- រៀបចំ និងរក្សាហាងអោយមានរបៀបរៀបរយ និងស្អាតគ្រប់ពេលវេលា។
- នៅពេលដឹកទំនិញមកដល់ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវ។