ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

បណ្ណាគារ អន្តរទ្វីប ឈានមុខសម្រាប់ផ្តល់សម្ភារសិក្សា ដល់សិស្ស និងសាធារណជន

បានផ្សាយចេញ | ៣១ ឧសភា ២០២៥ 335

បណ្ណាគារ អន្តរទ្វីប ឈានមុខសម្រាប់ផ្តល់សម្ភារសិក្សា ដល់សិស្ស និងសាធារណជន

ក្នុងគោលបំណងជំរុញគុណភាពសិក្សា បណ្ណាគារ អន្តរទ្វីប បានក្លាយជាទីកន្លែងឈានមុខមួយសម្រាប់ផ្ដល់ធនធានសិក្សាដ៏មានគុណភាព និងសម្ភារចាំបាច់សម្រាប់សិស្ស អ្នកបង្រៀន និងសាធារណជន។ មិនត្រឹមជាកន្លែងលក់សម្ភារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែបណ្ណាគារ អន្តរទ្វីប ជាដៃគូជិតស្និទ្ធសម្រាប់លោកអ្នកក្នុងវិស័យអប់រំ។


បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ជាជំហ៊ានដំបូងសម្រាប់បម្រើសេវាកម្មនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ គោលបំណងសំខាន់ គឺដើម្បីផ្គត់ផ្គង់សម្ភារសិក្សាដែលមានគុណភាពខ្ពស់ ដើម្បីឲ្យសិស្សអាចស្វែងរកនិងប្រើប្រាស់សម្ភារសិក្សាបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។ បណ្ណាគារនេះបានក្លាយជាទីតាំងសំខាន់មួយក្នុងបរិបទអប់រំ ដែលផ្តល់ឱកាសសម្រាប់សិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលក្នុងការជ្រើសរើសសម្ភារសិក្សាដែលមានតម្លៃសមស្រប និងទាន់សម័យ។


ផលិតផលនានាដែលមានលក់រួមមាន សៀវភៅសិក្សាភាសាខ្មែរ ចិន ថៃ និងអង់គ្លេស ទស្សនាវដ្តី សម្លៀកបំពាក់មជ្ឈមណ្ឌលភាសា AII និងសាលារៀន អន្តរទ្វីប អាមេរិកាំង សម្ភារទទួលវិញ្ញាបនបត្រ សម្ភារការិយាល័យ ដបទឹក និងសម្ភារផ្សេងៗទៀតសម្រាប់ការសិក្សា និងប្រើប្រាស់ប្រចាំថ្ងៃ។ 
បុគ្គលិករបស់បណ្ណាគារទាំងអស់ត្រូវបានបណ្តុះបណ្តាលដោយវិជ្ជាជីវៈ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាកម្មប្រកបដោយស្មោះត្រង់ បុគ្គលិកភាព និងការប្តេជ្ញាចិត្ត។ 


បណ្ណាគារ អន្តរទ្វីប បានពង្រីកវិសាលភាពយ៉ាងឆាប់រហ័ស ជាមួយបណ្តាញសាខាចំនួន ១២ ទូទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដើម្បីឱ្យអតិថិជនអាចចូលប្រើសេវាកម្មបានកាន់តែងាយស្រួល និងទូលំទូលាយ។ ម៉ោងបើកបម្រើសេវា គឺ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ ៥:០០ ល្ងាច។ ចំណែកថ្ងៃសៅរ៍ បើកពីម៉ោង ៧:៣០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ ហើយបន្តពីម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច។
សម្រាប់ព័ត៌មានបន្ថែម ឬការទិញផលិតផល លោកអ្នកអាចទាក់ទងមកបណ្ណាគារ អន្តរទ្វីប តាមរយៈលេខទូរសព្ទ ០៦១ ៧០០ ១៧៥ (អ្នកស្រី ឡូ លីអេង)។ បណ្ណាគារ អន្តទ្វីប រង់ចាំស្វាគមន៍ និងបម្រើសេវាដល់សិស្សានុសិស្ស និងលោកអ្នកដោយក្ដីស្រឡាញ់៕

ទំនាក់ទំនង៖ 061 700 175

https://www.facebook.com/ib.mjqeducation/

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Mr Chairman.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ «សិស្សមានសុខភាពល្អ គឺ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Blood Donation.jpg

«បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា» យុទ្ធនាការធន...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/ITS Service Promotion.jpg

AIS និងAii ផ្តល់ការបញ្ចុះតម្លៃសេវាកម្មរថយន្តសាលា ដឹកជញ្...

https://theirrawaddydolphin.com/storage/photos/news/article/2025/August/Vacinotion.jpg

យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល-ស្អូច នៅសាលារៀន...