ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មវិធីចម្លងវេនសិក្សា ផ្តល់ភាពងាយស្រួលដល់សិស្ស សិក្សាពេញម៉ោង 

បានផ្សាយចេញ | ០៧ មិថុនា ២០២៥ 334

កម្មវិធីចម្លងវេនសិក្សា ផ្តល់ភាពងាយស្រួលដល់សិស្ស សិក្សាពេញម៉ោង 

ក្នុងគោលបំណងជួយសម្រួលដល់អ្នកអាណាព្យាបាល និងជួយអភិវឌ្ឍសមត្ថភាពសិក្សារបស់សិស្ស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំង  បានដំណើរការកម្មវិធី “ចម្លងវេនសិក្សា” សម្រាប់សិស្សសិក្សាពេញម៉ោង។ កម្មវិធីនេះផ្តល់សេវាកម្មគាំទ្រក្រៅម៉ោងសិក្សាផ្លូវការ ជាផ្នែកមួយនៃការថែទាំ និងជួយអភិវឌ្ឍសិស្ស ជាអ្នកឯករាជ្យ មានទំនួលខុសត្រូវ និងមានភាពម្ចាស់ការ។
កម្មវិធីនេះបំពេញតម្រូវការរបស់គ្រួសារ ដោយផ្ដល់សេវាអាហារថ្ងៃត្រង់ កន្លែងសម្រាកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និងសកម្មភាពអប់រំផ្សេងៗ ដូចជា ការអានសៀវភៅ និងស្តាប់រឿងនិទាន ការសិក្សាវិទ្យាសាស្ត្រកុំព្យូទ័រ ការណែនាំការធ្វើកិច្ចការផ្ទះ និងសិល្បៈ តន្ត្រី កម្សាន្ត និងទស្សនា ភាពយន្តអប់រំ ជាដើម។ 
គោលបំណង នៃកម្មវិធីនេះ គឺដើម្បីជួយសិស្សអភិវឌ្ឍ ភាពម្ចាស់ការ ឯករាជ្យភាព និង ទំនួលខុសត្រូវ ក្នុងជីវិតប្រចាំថ្ងៃ ព្រមទាំងជួយសម្រួលដល់អ្នកអាណាព្យាបាលដែលរវល់ ក្នុងការបំពេញកាតព្វកិច្ចជីវភាពប្រចាំថ្ងៃ។
កម្មវិធីនេះត្រូវបានរៀបចំក្នុងបរិយាកាសសុវត្ថិភាព មានផាសុកភាព និងការថែទាំយ៉ាងជិតស្និទ្ធពីគ្រូបង្វឹកដ៏មានជំនាញ។
ជម្រើសសេវាកម្ម ក្នុងមួយវគ្គសិក្សារយៈពេល ៥០ថ្ងៃ រួមមានអាហារ និងសម្រាក តម្លៃ ២២៥ដុល្លារ 
សេវាសម្រាកតែប៉ុណ្ណោះ តម្លៃ ១០០ដុល្លារ និងសេវាអាហារតែប៉ុណ្ណោះ តម្លៃ១៧៥ដុល្លារ។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអញ្ជើញអ្នកអាណាព្យាបាលទាក់ទងមកកាន់ការិយាល័យកណ្តាល ដើម្បីទទួលបានព័ត៌មានបន្ថែម៕
ទំនាក់ទំនង 
(៨៥៥) ៩៣ ២១៧ ២១៧
(៨៥៥) ២៣ ២២១ ២២២
https://www.ais.edu.kh
info@ais.edu.kh

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Family dayAii.jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រៀមរៀបចំទិវាគ្រួសារលើកទី២ ដើ...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Vaccination.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង(AIS) បើកយុទ្ធនាការចុះចាក់...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/1000 x 667-01-01.jpg

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច អំពាវនាវឱ្យយកចិត្តទ...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Blood 23.jpg

ជួបគ្នាឆាប់ៗនេះ! ក្នុងយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួ...