ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សេវាដឹកជញ្ជូនសិស្ស អន្តរទ្វីប (ITS) ជាជម្រើសដ៏មានសុវត្ថិភាព សមស្របសម្រាប់បុត្រធីតាលោកអ្នក!

បានផ្សាយចេញ | ១៤ មិថុនា ២០២៥ 338

សេវាដឹកជញ្ជូនសិស្ស អន្តរទ្វីប (ITS) ជាជម្រើសដ៏មានសុវត្ថិភាព សមស្របសម្រាប់បុត្រធីតាលោកអ្នក!

សេវាដឹកជញ្ជូនសិស្ស អន្តរទ្វីប  ITS របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីផ្តល់នូវសេវាកម្មដឹកជញ្ជូនដែលមានសុវត្ថិភាព ប្រកបដោយសមត្ថភាព និងផ្តល់ភាពងាយស្រួលដល់ អ្នកអាណាព្យាបាល និងសិស្សានុសិស្ស នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នៅក្នុងរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងខេត្តតាកែវ។


លោក ហុង ខុនសុខរក្សា ប្រធានគ្រប់គ្រងប្រតិបត្តិការ សេវាកម្មដឹកជញ្ជូន អន្តរទ្វីប បានឱ្យដឹងថា បច្ចុប្បន្ននេះ ITS មានរថយន្តសរុបចំនួន ៨៦ គ្រឿង សុទ្ធសឹងជារថយន្តទំនើប ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ និងមានស្លាកសញ្ញាត្រឹមត្រូវ ស្របតាមស្ដង់ដា បច្ចេកទេស សុវត្ថិភាព និងជារថយន្តពណ៌លឿងដែលមានភាពងាយស្រួលចំណាំ និងពណ៌ស្ដង់ដា របស់រថយន្តសាលា។ ការផ្តល់សេវាដឹកជញ្ជូនធ្វើដំណើរតាមរថយន្ត ជារៀងរាល់ថ្ងៃនេះ បានជួយសម្រួលដល់សិស្សជាង ១,១៨៦ នាក់ ក្នុងការធ្វើដំណើរពីផ្ទះទៅសាលារៀន និងពីសាលារៀនត្រលប់ទៅផ្ទះវិញ ដោយមានអារម្មណ៍សុខសប្បាយ និងរីករាយជាមួយមិត្តភក្ដិរបស់ពួកគេថែមទៀតផង។


ជាមួយគ្នានេះ ក្រុមការងារអ្នកបើកបររបស់ ITS ត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ដោយផ្អែកលើបទពិសោធ ការស្មោះត្រង់ និងទំនាក់ទំនងល្អជាមួយ អ្នកអាណាព្យាបាល និងសិស្សានុសិស្ស។ មិនត្រឹមតែ ជាសេវាដឹកជញ្ជូនប៉ុណ្ណោះទេ ITS ក៏មានផ្តល់នូវសេវាជួលរថយន្ត សេវាជួសជុល និងថែទាំរថយន្ត ផងដែរ ដើម្បីធានាថា រៀងរាល់ការធ្វើដំណើរ របស់កូនៗលោកអ្នក មានសុវត្ថិភាពខ្ពស់ និងអាចទុកចិត្តបាន។


ប្រធានគ្រប់គ្រងប្រតិបត្តិការ សេវាកម្មដឹកជញ្ជូន អន្តរទ្វីប ជឿជាក់ថា សេវាកម្ម ITS មិនត្រឹមតែជួយអ្នកអាណាព្យាបាលសន្សំពេលវេលា និងថវិកាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធានាបាននូវអារម្មណ៍សុខស្ងប់ចិត្ត រៀងរាល់ពេលដែលកូនៗរបស់លោកអ្នកធ្វើដំណើរទៅសាលារៀន។
ITS  ជាដៃគូដឹកជញ្ជូន ដែលអ្នកអាណាព្យាបាលអាចទុកចិត្តបាន សម្រាប់កូនៗរបស់លោកអ្នក! ៕

សម្រាប់ព័ត៌មានលម្អិត៖

សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖

 012 717 680 / 011 899 322

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Mouth ulcers.jpg

ឈ្វេងយល់អំពីជំងឺដំបៅមាត់ និងវិធានការការពារ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Blood Donation.jpg

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ប្រារព្ធក្រោ...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/PF.jpg

ប្រសិទ្ធភាព ហ្វាយនែន៖ ជាជម្រើសឥណទានដ៏សមរម្យសម្រាប់ការសិ...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/HepatitisB Vaccine.jpg

វេជ្ជបណ្ឌិតណែនាំ៖ មនុស្សគ្រប់វ័យគួរទទួលវ៉ាក់សាំងការពារថ...