ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ «សិស្សមានសុខភាពល្អ គឺសិស្សរៀនពូកែ និងពោរពេញដោយបញ្ញាញាណ»

បានផ្សាយចេញ | ០៦ ធ្នូ ២០២៥

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ «សិស្សមានសុខភាពល្អ គឺសិស្សរៀនពូកែ និងពោរពេញដោយបញ្ញាញាណ»

« សិស្សមានសុខភាពល្អ គឺជាមូលដ្ឋានឱ្យសិស្សរៀនពូកែ ពោរពេញដោយបញ្ញាញាណ និងកាត់បន្ថយការសម្រាកពីការសិក្សា។ ដោយហេតុនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបន្តខិតខំប្រឹងប្រែង ដើម្បីធានាឱ្យសិស្ស កូនៗ របស់យើងទាំងអស់គ្នាមានសុខភាពល្អ »

ខាងលើនេះជាប្រសាសន៍របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលបានលើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេខ្យូខេសិន ម.ក និងមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ កាលពីដើមសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៥។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា គោលដៅរបស់ស្ថាប័ន គឺផ្តោតលើការផ្តល់ការអប់រំបែបគុណភាព និងថែទាំសុខភាពកុមារឱ្យបានប្រសើរ។ «យើងខិតខំធ្វើយ៉ាងណាដើម្បីផ្តល់ការអប់រំឱ្យមានប្រសិទ្ធភាពល្អ ព្យាបាលកុមារឱ្យមានសុខភាពល្អ និងបង្កើតបរិយាកាសមានភាពកក់ក្តៅពីលោកឪពុក អ្នកម្តាយ និងអ្នកអាណាព្យាបាល។»

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា កុមារក៏ប្រឈមនឹងបញ្ហាផ្លូវចិត្តដូចជាមនុស្សវ័យជំទង់ដែរ ។  ការសហការគ្នារវាងMJQE និងមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ នៅពេលនេះ មានបំណងពង្រឹង ការយល់ដឹងអំពីបញ្ហាសុខភាពសំខាន់ៗ ដូចជាសុខមាលភាពផ្លូវចិត្ត និងជំងឺផ្សេងៗដែលតែងកើតមាន ចំពោះកុមារ សិស្ស និងគ្រូៗផងដែរ។ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នានេះ ភាគីទាំងពីរសង្ឃឹមថា នឹងមានការវិវត្តន៍ទៅមុខជាមួយគ្នា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ទៀតថា អនុស្សារណៈយោគយល់គ្នានេះមាន សារៈសំខាន់ មិនត្រឹមតែជាការឯកភាពគ្នាទេ តែក៏ដូចជាការសន្យា ការចែករំលែកក្នុងការ ការពារ និងផ្តល់ទំនុកចិត្តដល់សិស្ស និងសិស្សទាំងអស់ទូទំាំងប្រទេស។ ដូច្នេះហើយដើម្បីបញ្ចូលការអប់រំ គុណភាពល្អ និងផ្តល់ឱ្យកុមារនូវសុខមាលភាពល្អ យើងទាំងអស់គ្នា នឹងបន្តរួមគ្នាកសាងទំនុកចិត្តសម្រាប់លោកឪពុក អ្នកម្តាយ ក្នុងការថែរក្សាកុមារឱ្យមានសុខភាពល្អ» ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tour Bus.jpg

សេវាកម្មដឹកជញ្ជូន អន្តរទ្វីប ផ្តល់ជូនសេវាជួលរថយន្តទេសចរ...

https://theirrawaddydolphin.com/storage/photos/news/article/2025/June/New Project (4).jpg

មូលនិធិ ម៉េងលី ជេ. គួច បង្កើតឡើងដើម្បីសកម្មភាពការងារមនុ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Techno.jpg

នៅក្នុងផ្ទះកូនៗក៏អាចឈ្វេងយល់ពីគំនិតវិទ្យាសាស្រ្តតាមរយៈស...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Family dayAii.jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រៀមរៀបចំទិវាគ្រួសារលើកទី២ ដើ...