ភ្នំពេញ៖ មូលនិធិម៉េងលី ជេ. គួច បាននាំយកអំណោយសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋប្រមាណ ១៩៥ គ្រួសារ រួមទាំងកុមារ ២៥ នាក់ និងចាស់ជរា ៤៣ នាក់ ដែលកំពុងរស់នៅក្នុងសហគមន៍គំនរសំរាមស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

លោក យួន សារ៉ាត់ ប្រធានគ្រប់គ្រងកម្មវិធី នៃមូលនិធិម៉េងលី ជេ. គួច បានមានប្រសាសន៍ថា សកម្មភាពនេះមិនមែនជាលើកទី១នោះទេ ដែលមូលនិធិបានចុះអនុវត្តកម្មវិធីសប្បុរសធម៌នៅតំបន់នេះ។ លោកបញ្ជាក់ថា ការចូលរួមគាំទ្រសហគមន៍តាមរយៈសកម្មភាពជាក់ស្តែង គឺជាកត្តាសំខាន់មួយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងជាការបង្ហាញពីទំនួលខុសត្រូវរួមរបស់មនុស្សគ្រប់រូបក្នុងការជួយគ្នាទៅវិញទៅមក។

អំណោយដែលបានចែកជូនរួមមាន ដបទឹក សម្លៀកបំពាក់ចម្រុះ និងសាប៊ូទឹកសម្រាប់បោកសម្លៀកបំពាក់ ដែលទទួលបានការបរិច្ចាគពីក្រុមហ៊ុនកប្បាស ដើម្បីគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
គួរបញ្ជាក់ផងដែរថា មូលនិធិម៉េងលី ជេ. គួច តែងតែអនុវត្តសកម្មភាពសប្បុរសធម៌ និងជំរុញការអភិវឌ្ឍសហគមន៍ តាមរយៈកម្មវិធីស្នូលចំនួន៤ រួមមាន កម្មវិធីអប់រំ កម្មវិធីសុខភាព កម្មវិធីសេវាសហគមន៍ និងកម្មវិធីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ សកម្មភាពទាំងនេះផ្តោតជាពិសេសលើសហគមន៍ក្រីក្រ កុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ ចាស់ជរា និងក្រុមងាយរងគ្រោះផ្សេងៗ ដោយមានគោលបំណងលើកកម្ពស់សុខុមាលភាព និងពង្រឹងសាមគ្គីភាពក្នុងសង្គម៕


ព័ត៌មានបន្ថែមៈ
ទាក់ទងទូរសព្ទៈ 095 888 084
អ៊ីម៉ែលៈ info@mjqfoundation.org
ហ្វេសប៊ុកផេកៈ https://www.facebook.com/mjqfoundation
អាសយដ្ឋានៈ ផ្ទះលេខ 25ABCD ផ្លូវ 402 ភូមិ 2 សង្កាត់ ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ