ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

បាក់ឌុប ២០២៦ បញ្ចប់មួយជំហាន សិស្សអាចចាប់ផ្តើមរៀបចំក្តីសុបិនទៅសិក្សានៅក្រៅប្រទេសជាមួយ SOGO

បានផ្សាយចេញ | ០៥ កញ្ញា ២០២៦ 282

បាក់ឌុប ២០២៦ បញ្ចប់មួយជំហាន សិស្សអាចចាប់ផ្តើមរៀបចំក្តីសុបិនទៅសិក្សានៅក្រៅប្រទេសជាមួយ SOGO

សម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ និងត្រៀមបោះជំហានទៅកាន់ជីវិតសាកលវិទ្យាល័យ ឆ្នាំ២០២៦ គឺជាពេលវេលាដ៏សំខាន់មួយក្នុងការសម្រេចចិត្តជ្រើសរើសជំនាញ សាកលវិទ្យាល័យ និងទិសដៅសិក្សាសម្រាប់អនាគត។ ជាពិសេស បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សជាច្រើនចាប់ផ្តើមស្វែងរកព័ត៌មានអំពីឱកាសសិក្សានៅក្រៅប្រទេស អាហារូបករណ៍ និងលក្ខខណ្ឌចូលរៀននៅសាកលវិទ្យាល័យអន្តរជាតិ។

ក្នុងដំណាក់កាលដ៏សំខាន់នេះ SOGO ដែលជាផ្នែកមួយនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានបេសកកម្មជួយសិស្ស និងមាតាបិតារៀបចំផែនការសិក្សាទៅក្រៅប្រទេសឱ្យបានច្បាស់លាស់ និងសមស្របទៅនឹងគោលដៅរបស់សិស្សម្នាក់ៗ។

SOGO ផ្តល់សេវាប្រឹក្សាអប់រំអន្តរជាតិ ដោយជួយសិស្សឈ្វេងយល់ពីជម្រើសសិក្សា ជ្រើសរើសប្រទេស ជំនាញ វគ្គសិក្សា សាលារៀន ឬសាកលវិទ្យាល័យដែលសមស្រប ព្រមទាំងជួយណែនាំអំពីការរៀបចំឯកសារសិក្សា ការដាក់ពាក្យចូលរៀន ការស្នើសុំអាហារូបករណ៍ និងដំណើរការដាក់ពាក្យទិដ្ឋាការ។

ជាពិសេស សម្រាប់សិស្សទើបបញ្ចប់បាក់ឌុបឆ្នាំ២០២៦ ការរៀបចំផែនការសិក្សាឱ្យបានឆាប់ គឺជាជំហានដ៏មានសារៈសំខាន់ ព្រោះប្រទេស និងសាកលវិទ្យាល័យនីមួយៗមានលក្ខខណ្ឌចូលរៀន កាលកំណត់ដាក់ពាក្យ និងតម្រូវការឯកសារខុសៗគ្នា។ ការទទួលបានការប្រឹក្សាត្រឹមត្រូវ អាចជួយសិស្សកាត់បន្ថយភាពស្ទាក់ស្ទើរ និងរៀបចំដំណើរទៅរកគោលដៅសិក្សារបស់ខ្លួនបានកាន់តែច្បាស់។
បច្ចុប្បន្ន SOGO ផ្តល់សេវាប្រឹក្សាសម្រាប់សិស្សដែលមានបំណងបន្តការសិក្សានៅសហរដ្ឋអាមេរិក អូស្ត្រាលី ចិន កាណាដា និងបណ្តាប្រទេសនៅអឺរ៉ុប។ អ្វីដែលពិសេស គឺការប្រឹក្សាអំពីការសិក្សានៅក្រៅប្រទេសរបស់ SOGO មិនគិតថ្លៃ។

សិស្សពីសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀនផ្សេងៗទៀត អាចទទួលបានការប្រឹក្សាពី SOGO ចាប់ពីកម្រិតវិទ្យាល័យ រហូតដល់ថ្នាក់សាកលវិទ្យាល័យ។ ការប្រឹក្សានេះអាចជួយឱ្យសិស្សស្វែងយល់កាន់តែច្បាស់ថា តើប្រទេសណា ជំនាញអ្វី និងសាកលវិទ្យាល័យណាដែលសមស្របទៅនឹងសមត្ថភាព ចំណង់ចំណូលចិត្ត និងគោលដៅអនាគតរបស់ខ្លួន។
ក្រៅពីកម្មវិធីសិក្សារយៈពេលវែង SOGO ក៏រៀបចំកម្មវិធីទស្សនកិច្ចសិក្សារយៈពេលខ្លីប្រមាណ ១–២សប្ដាហ៍ ដែលផ្តល់ឱកាសឱ្យសិស្សបានឈ្វេងយល់ពីបរិយាកាសសិក្សា និងជីវិតនៅក្រៅប្រទេស ទស្សនាសាកលវិទ្យាល័យ និងទទួលបានបទពិសោធថ្មីៗតាមរយៈសកម្មភាពសិក្សា និងទស្សនកិច្ចផ្សេងៗ។
ជាមួយនឹងបទពិសោធ និងកិច្ចសហការជាមួយដៃគូអប់រំ SOGO ខិតខំយល់ពីតម្រូវការ និងគោលដៅរបស់សិស្ស ដើម្បីផ្តល់ដំណោះស្រាយសិក្សាដែលសមស្របបំផុត។
សិស្ស និងមាតាបិតាដែលមានចំណាប់អារម្មណ៍ អាចទាក់ទង SOGO ដើម្បីទទួលបានការប្រឹក្សាអំពីការសិក្សានៅក្រៅប្រទេសដោយមិនគិតថ្លៃ តាមរយៈមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ឬ អ៊ីមែល៖ sogocambodia@aii.edu.kh
Facebook៖ https://www.facebook.com/SOGOCambodia
ទូរស័ព្ទ៖ (855) 70 444 111 / 61 924 141

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Blood 23.jpg

ជួបគ្នាឆាប់ៗនេះ! ក្នុងយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួ...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/_Mr Mengly.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគសម្ភារៈសិក្សា...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Dolphin-Web.gif

សារអប់រំសុខភាពក្នុងអំឡុងពេលបម្រែបម្រួលអាកាសធាតុ ពីមជ្ឈម...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Blood Donation.jpg

«បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត» មូលនិធិ ម៉េងលី ជេ. គួ...