ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS បើកកម្មវិធីចម្លងវេនសិក្សា សម្រាប់សិស្សសិក្សាពេញមួយថ្ងៃ ជាមួយការថែទាំ និងសកម្មភាពអប់រំបន្ថែម

បានផ្សាយចេញ | ១៩ កញ្ញា ២០២៦ 146

AIS បើកកម្មវិធីចម្លងវេនសិក្សា សម្រាប់សិស្សសិក្សាពេញមួយថ្ងៃ ជាមួយការថែទាំ និងសកម្មភាពអប់រំបន្ថែម



សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ បន្តផ្តល់ជូន កម្មវិធីចម្លងវេនសិក្សា ដើម្បីជួយសម្រួលដល់ការរៀនសូត្រ និងការថែទាំសិស្សានុសិស្សបន្ទាប់ពីម៉ោងសិក្សាធម្មតា ដោយផ្តល់បរិយាកាសសុវត្ថិភាព និងមានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ។
កម្មវិធីនេះផ្តល់ឱកាសឱ្យសិស្សសិក្សា និងចូលរួមសកម្មភាពផ្សេងៗពេញមួយថ្ងៃ ព្រមទាំងទទួលបានសេវាកម្មសំខាន់ៗ ដើម្បីគាំទ្រដល់ការសិក្សា និងការអភិវឌ្ឍខ្លួន។

ក្នុងកម្មវិធីចម្លងវេនសិក្សា សិស្សានុសិស្សអាចទទួលបាន៖
អាហារថ្ងៃត្រង់ និងអាហារបំប៉នដែលសមស្របសម្រាប់សិស្ស។
កន្លែងសម្រាកដែលមានម៉ាស៊ីនត្រជាក់ និងបរិយាកាសល្អប្រសើរ។
ការណែនាំ និងជួយសម្រួលដល់ការធ្វើកិច្ចការផ្ទះ។
សកម្មភាពអានសៀវភៅ និងស្តាប់រឿងនិទាន។
សកម្មភាពវិទ្យាសាស្ត្រ និងកុំព្យូទ័រ។
សកម្មភាពសិល្បៈ និងតន្ត្រី។
ការទស្សនាខ្សែភាពយន្ត និងសកម្មភាពកម្សាន្តផ្សេងៗ។
ការថែទាំ និងយកចិត្តទុកដាក់ជាពិសេសពីលោកគ្រូ អ្នកគ្រូដែលមានជំនាញវិជ្ជាជីវៈ។
ទូដាក់សម្ភារសិក្សា ដោយឥតគិតថ្លៃ សម្រាប់សិស្សដែលចុះឈ្មោះចូលរួមកម្មវិធី តាមលក្ខខណ្ឌរបស់កម្មវិធី។

តាមរយៈកម្មវិធីនេះ AIS មានគោលបំណងបង្កើតបរិយាកាសមួយដែលសិស្សអាចបន្តការសិក្សា ធ្វើកិច្ចការផ្ទះ សម្រាក និងចូលរួមសកម្មភាពអប់រំផ្សេងៗបានប្រកបដោយសុវត្ថិភាព និងមានការថែទាំយ៉ាងយកចិត្តទុកដាក់។

កម្មវិធីចម្លងវេនសិក្សា បើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
📞 093 217 217 / 011 388 868
🌐 www.ais.edu.kh

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/bag student no havy.jpg

អ្នកជំនាញសុខភាព៖ ឪពុកម្តាយត្រូវចេះជ្រើសរើសកាបូបស្ពាយដែល...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Pic-03.jpg

ឈ្វេងយល់អំពីការការពារ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/ITS.jpg

រថយន្ត ITS ត្រៀមជាស្រេច ដឹកជញ្ជូនសិស្សចូលរៀនឆ្នាំសិក្សា...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Family dayAii.jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រៀមរៀបចំទិវាគ្រួសារលើកទី២ ដើ...