ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

តើសេវាដឹកជញ្ជូនសិស្ស ITS ជួយសម្រួលអ្វីខ្លះដល់សិស្ស និងមាតាបិតា?

បានផ្សាយចេញ | ២៤ តុលា ២០២៦ 91

តើសេវាដឹកជញ្ជូនសិស្ស ITS ជួយសម្រួលអ្វីខ្លះដល់សិស្ស និងមាតាបិតា?

ការធ្វើដំណើរទៅសាលារៀន និងត្រឡប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល គឺជាកត្តាសំខាន់មួយដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់សិស្ស និងមាតាបិតា។ ដោយយល់ពីតម្រូវការនេះ សេវាកម្មដឹកជញ្ជូនសិស្ស ITS ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តក្នុងការធ្វើដំណើររបស់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។



សម្រាប់មាតាបិតាដែលមានការងាររវល់ក្នុងជីវភាពប្រចាំថ្ងៃ ការរៀបចំពេលវេលាដឹកជញ្ជូនកូនទៅសាលារៀន និងមកទទួលកូនត្រឡប់មកផ្ទះវិញ អាចជាកិច្ចការដែលត្រូវការពេលវេលា និងការរៀបចំយ៉ាងម៉ត់
ចត់។ ដូច្នេះ សេវាកម្មដឹកជញ្ជូនសិស្ស ITS អាចជួយកាត់បន្ថយបន្ទុកនេះ និងសម្រួលដល់ការរៀបចំកាលវិភាគប្រចាំថ្ងៃរបស់មាតាបិតា និងអ្នកអាណាព្យាបាល។
សម្រាប់សិស្ស ការមានមធ្យោបាយធ្វើដំណើរដែលសមស្រប អាចជួយឱ្យការទៅសាលារៀនទាន់ពេលវេលា និងការត្រឡប់មកផ្ទះវិញកាន់តែងាយស្រួល។ សេវាកម្ម ITS មានរថយន្តសរុបចំនួន ៩០ គ្រឿង ដែលសុទ្ធសឹងជារថយន្តទំនើប បំពាក់ម៉ាស៊ីនត្រជាក់ និងស្លាកសញ្ញាស្របតាមស្តង់ដាបច្ចេកទេសសុវត្ថិភាព។

រថយន្តពណ៌លឿងរបស់ ITS មានភាពងាយស្រួលក្នុងការសម្គាល់ និងជួយឱ្យមាតាបិតា និងអ្នកអាណាព្យាបាលស្គាល់រថយន្តដឹកជញ្ជូនសិស្សបានច្បាស់។ ការរៀបចំសេវាកម្មដឹកជញ្ជូននេះមានគោលបំណងជួយឱ្យការធ្វើដំណើររបស់កូនៗកាន់តែមានភាពងាយស្រួល និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ។
បច្ចុប្បន្ន សាលារៀន អន្តរទ្វីប អាមេរិកាំង មានចំនួន១២ទីតាំង ១០ នៅរាជធានីភ្នំពេញ និង២ សាខាទៀតនៅខេត្តសៀមរាប និងខេត្តតាកែវ។ សេវាកម្មដឹកជញ្ជូន ITS ត្រូវបានរៀបចំឡើងដើម្បីបម្រើតម្រូវការធ្វើដំណើររបស់សិស្សនៃស្ថាប័នអប់រំទាំងនេះ ដោយផ្តោតលើភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្ត។



លោក ហុង ខុនសុខ បានបន្ថែមថា សេវាកម្មរថយន្តដឹកជញ្ជូន អន្តរទ្វីប នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (Aii & AIS) ផ្តល់ជូននូវការធ្វើដំណើរប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ ដោយរថយន្តទំនើប មានផាសុកភាព និងសុវត្ថិភាពខ្ពស់ អ្នកបើកបរមានការបណ្តុះបណ្តាលត្រឹមត្រូវ មានបទពិសោធន៍ យកចិត្តទុកដាក់ និងគោរពច្បាប់ចរាចរណ៍  និងមានបុគ្គលិកសម្របសម្រួលមើលថែសិស្សជានិច្ច។

នៅក្នុងកម្មវិធីប្រម៉ូសិន​ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ជិះរថយន្តសាលាដោយឥតគិតថ្លៃរយៈពេល១សប្តាហ៍ និងទទួលបានការបញ្ចុះតម្លៃ១០% សម្រាប់សិស្សថ្មី និងសិស្សត្រឡប់មកប្រើប្រាស់សេវាកម្មរថយន្តវិញតែប៉ុណ្ណោះ។
យើងប្តេជ្ញាបន្តផ្តល់សេវាកម្មដែលមាន សុវត្ថិភាព គុណភាព ទំនួលខុសត្រូវ និងភាពទាន់ពេលវេលា ដើម្បីធានាឱ្យសិស្សានុសិស្សដែលសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ធ្វើដំណើរទៅមកសាលារៀនដោយសុវត្ថិភាព ផាសុកភាព និងភាពជឿជាក់។

ITS – ដៃគូដឹកជញ្ជូនដែលមាតាបិតា និងអ្នកអាណាព្យាបាលអាចទុកចិត្តបាន សម្រាប់ការធ្វើដំណើររបស់កូនៗ។
សម្រាប់ព័ត៌មានលម្អិតអំពីសេវាកម្មដឹកជញ្ជូនសិស្ស ITS សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖
012 717 680 / 011 899 322

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Blood Donation.jpg

យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ប្រារព្ធក្រោ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Sogo2.jpg

បាក់ឌុប ២០២៦ បញ្ចប់មួយជំហាន សិស្សអាចចាប់ផ្តើមរៀបចំក្តីស...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Charity chirman.jpg

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយសប្បុរសធម៌ពី...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/AiiLC1.jpg

កម្មវិធី Pre-Kid នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បណ្តុះមូលដ្...