លោក ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់គ្រូបង្រៀនវិជ្ជាជីវៈទាំងអស់ នៅក្នុងសាលារដ្ឋ ឱ្យមានជំនាញលើមុខវិជ្ជាមួយទៀត ដើម្បីបន្ថែមលើមុខវិជ្ជាបឋមរបស់ខ្លួន ក្នុងការជួយដោះស្រាយកង្វះខាតនៃគ្រូបង្រៀន។
លោកបានលើកសំណើនេះ ខណៈពេលដែលលោកធ្វើជាអធិបតីក្នុង "ពិព័រណ៍ឧត្តមសិក្សា" ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ លោកបានបន្តថា៖ «ដោយសារកង្វះខាតនៃគ្រូបង្រៀននៅតាមគ្រឹះស្ថានអប់រំនានា ជាពិសេសអនុវិទ្យាល័យ និងវិទ្យាល័យ យើងបានស្នើសុំឲ្យមានការកែលម្អប្រព័ន្ធគ្រូឯកទេសពីរមុខវិជ្ជានេះឡើងវិញ»។
លោក ហង់ ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា ដើម្បីបំពេញតាមគុណវុឌ្ឍិវិជ្ជាជីវៈរបស់គ្រូបង្រៀនក្នុងសតវត្សរ៍ទី 21 នេះ គ្រូបង្រៀនទាំងអស់ត្រូវពង្រឹងជំនាញបឋមរបស់ខ្លួន ហើយទន្ទឹមនឹងនោះ ក៏សង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ឯកទេសក្នុងមុខវិជ្ជាសិក្សាទីពីររបស់ខ្លួនផងដែរ។