ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ក្រសួងសុខាភិបាល ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង

បានផ្សាយចេញ | ១៩ ឧសភា ២០២៥ 280

ក្រសួងសុខាភិបាល ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅ ធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៥ បន្ទាប់ពីរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមកនេះ។ នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

ការចាក់វ៉ាក់សាំងនេះ គឺត្រូវអនុវត្តន៍រៀងរាល់៦ខែម្តង តាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសសូមលើកទឹកចិត្តមកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម ដោយអនុវត្តន៍ជាប់ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព និងអនុវត្តន៍ការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន។ រីឯការអនុវត្តសេចក្តីណែនាំនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

រូបភាព៖ ឯកសារ

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tetanus Vaccine.jpg

ចាក់វ៉ាក់សាំងតែមួយ ការពារបានជំងឺធ្ងន់ធ្ងរ ៣ ប្រភេទ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Tax 2026.jpg

រាជរដ្ឋាភិបាលសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Student Refugee.jpg

សិស្សភៀសសឹកជាង ៩ ពាន់នាក់ បានចូលរៀនបណ្ដោះអាសន្នតាមគ្រឹះ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/First Lady.jpg

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បំផុសឱ្យកាយឫទ...