ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សាលារៀន អន្តរទ្វីប អាមេរិកាំង ស្ម័គ្រចិត្តចូលរួមយុទ្ធការបរិច្ចាគឈាមដើម្បីត្រៀមជួយសង្រ្គោះដល់វីរកងទ័ព និងជនភៀសសឹក

បានផ្សាយចេញ | ១២ ធ្នូ ២០២៥ 278

សាលារៀន អន្តរទ្វីប អាមេរិកាំង ស្ម័គ្រចិត្តចូលរួមយុទ្ធការបរិច្ចាគឈាមដើម្បីត្រៀមជួយសង្រ្គោះដល់វីរកងទ័ព និងជនភៀសសឹក

សាលារៀន អន្តរទ្វីប អាមេរិកាំង ស្ម័គ្រចិត្តចូលរួមយុទ្ធការបរិច្ចាគឈាមដើម្បីត្រៀមជួយសង្រ្គោះដល់វីរកងទ័ព និងជនភៀសសឹក

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ស្ម័គ្រចិត្តចូលរួមយុទ្ធការបរិច្ចាគឈាមដើម្បីត្រៀមជួយសង្រ្គោះដល់វីរកងទ័ព និងជនភៀសសឹក ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែន ជាពិសេសការត្រៀមក្នុងការជួយសង្គ្រោះ អាយុជីវិតអ្នករងរបួស និងអ្នកជំងឺដែល ត្រូវការឈាមជាចាំបាច់ឆ្លើយតបទៅនឹងស្ថានភាពដ៏លំបាកនេះ។  យុទ្ធនាការនេះ គឺជាការចូលរួមផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែន ព្រមទាំងជាផ្នែកមួយនៃការគាំទ្រកិច្ចខិតខំរក្សារពារបូរណភាពទឹកដីជាតិកម្ពុជា។ ដោយការបរិច្ចាគឈាមរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតអ្នករងរបួស និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ នៅក្នុងស្ថានភាពបន្ទាន់បច្ចុប្បន្ននេះ។

ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ធ្វើនៅទីតាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាម (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥

គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកជាច្រើនទៀត នឹងបន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាបន្តបន្ទាប់ទៀត។

ការចូលរួមយុទ្ធនាការសប្បុរសធម៌មួយនេះ គឺជាគ្រឹះនៃវប្បធម៌ចែករំលែកមួយដ៏ល្អដែល ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឡូខេសិន (Aii & AIS) តែងតែចូលរួមតាមរយៈមូលនិធិ ម៉េងលី ជេ. គួច៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Cover.jpg

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យប្រជាពលរ...

https://theirrawaddydolphin.com/storage/photos/news/article/2025/May/New Project (16).jpg

ក្រសួងសុខាភិបាល ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាព...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Spray mosquito repellent.jpg

មន្រ្តីជំនាញចុះបាញ់ថ្នាំមូសនៅតាមសង្កាត់ ភូមិ និងសាលារៀន...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Cambodia and Loa Corporate.jpg

កម្ពុជាអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគ...