ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រៀមរៀបចំទិវាគ្រួសារលើកទី២ ដើម្បីបុព្វហេតុសប្បុរសធម៌ និងឧត្តមភាពនៃវិស័យអប់រំ

បានផ្សាយចេញ | ១០ មករា ២០២៦ 209

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រៀមរៀបចំទិវាគ្រួសារលើកទី២ ដើម្បីបុព្វហេតុសប្បុរសធម៌ និងឧត្តមភាពនៃវិស័យអប់រំ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រៀមរៀបចំទិវាគ្រួសារលើកទី២ និងកម្មវិធី Talent for a Cause នៅសួនកម្សាន្ត Sunshine Family Park នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦។ កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរនៃស្មារតីសហគមន៍ សប្បុរសធម៌ និងជួយដល់កុមារដែលរងផលប៉ះពាល់ដោយវិបត្តិនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។​

ទិវាគ្រួសារ Aii លើកទី២នេះ ក៏មានការបង្ហាញទេពកោសល្យសិស្សតាមរយៈកម្មវិធី“Talent for a Cause 2026” រួមទាំងការផ្តល់ឱកាសកាន់តែទូលំទូលាយដល់តារាចម្រៀង តន្ត្រីករ និងក្រុមតន្ត្រីរបស់សិស្សានុសិស្ស អេ អាយ អាយ ផងដែរ។ អ្វីដែលកាន់តែពិសេសនោះ ថវិកាដែលទទួលបានពីទិវាគ្រួសារឆ្នាំនេះ នឹងត្រូវប្រើប្រាស់ដើម្បី ជួយដល់កុមារដែលរងផលប៉ះពាល់ដោយវិបត្តិនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីធានាថាភាពរីករាយរបស់សហគមន៍យើង បានក្លាយជាជំនួយដ៏ពិតប្រាកដ ដល់អ្នកដែលកំពុងត្រូវការបំផុត។

គួរបញ្ជាក់ផងដែរថា ចក្ខុវិស័យសម្រាប់សហគមន៍ និងការអប់រំ រាល់សកម្មភាពទាំងនេះ កើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ការចូលរួមយ៉ាងសកម្មរបស់លោកក្នុងកិច្ចការសប្បុរសធម៌ និងសកម្មភាពសង្គម ឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ(Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។ ក្រៅពីការរៀបចំព្រឹត្តិការណ៍ អ្នកឧកញ៉ា នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពកម្រិតពិភពលោក ដើម្បីជួយឱ្យសិស្សានុសិស្សកម្ពុជាក្លាយជាពលរដ្ឋសកល។

មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងនាមជាផ្នែកមួយនៃកម្មវិធី CSR ក្នុងវិស័យអប់រំ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ជូននូវអាហារូបករណ៍រហូតដល់ ៧៥ភាគរយ ដែលមានសុពលភាពសម្រាប់រយៈពេលមួយវគ្គសិក្សា សម្រាប់ សិស្សវិទ្យាល័យរដ្ឋ និងនិស្សិតសាកលវិទ្យាល័យ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបំពាក់បំប៉នសិស្សានុសិស្សនូវជំនាញភាសាអង់គ្លេស និងភាសាចិន ដែលជាគ្រឹះដ៏សំខាន់សម្រាប់ជោគជ័យក្នុងការសិក្សានៅកម្រិតឧត្តមសិក្សា និងអាជីពការងារនាពេលអនាគត។

មជ្ឈមណ្ឌលភាសា Aii សូមអញ្ជើញក្រុមគ្រួសារ សិស្សានុសិស្ស និងសមាជិកសហគមន៍ទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរដ៏មានអត្ថន័យ និងគួរឱ្យរំភើបនេះ។ ជាមួយនឹងការកម្សាន្ត កិច្ចការសប្បុរសធម៌ និងស្មារតីសហគមន៍ជាចំណុចស្នូល ទិវាគ្រួសារ Aii ឆ្នាំ២០២៦ សន្យាថានឹងក្លាយជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់គ្នា៕


 

 

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Storm.jpg

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រយ័ត្នការធ្វើដំណើរតាមតំបន់ជ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Dron.jpg

បច្ចេកវិទ្យា «ដ្រូន» ជួយពង្រឹងការអភិរក្សធនធានធម្មជាតិឱ្...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/First Lady.jpg

ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉...

https://theirrawaddydolphin.com/storage/photos/news/article/2025/August/533675813_812928954397049_740396326097736366_n.jpg

រថយន្ត ITS ត្រៀមជាស្រេច ដឹកជញ្ជូនសិស្សចូលរៀនឆ្នាំសិក្សា...