ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ស.ស.យ.ក. រៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» លើកតម្កើងវប្បធម៌ និងជំរុញសេដ្ឋកិច្ចជាតិ

បានផ្សាយចេញ | ០៧ មេសា ២០២៦

ស.ស.យ.ក. រៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» លើកតម្កើងវប្បធម៌ និងជំរុញសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គ្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត»      រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ -១៦ ខែមេសា​ ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ រួមមាន វត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ (Walk Street) បរិវេណវឌ្ឍនៈ Capital Lifestyle បរិវេណផ្សាររាត្រី សួនច្បារវត្តបទុមវតី តំបន់បាសាក់ (Bassac Land) និងតំបន់ទួលទំពូង ជាដើម។

ថ្លែងក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងសារព័ត៌មាន ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ឆ្នាំ២០២៦ កាលពីពេលកន្លងមកនេះ  ឯកឧត្តម  ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ស.ស.យ.ក. បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែមានគោលបំណងអបអរសាទរទំនៀមទម្លាប់ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ក្នុងការពង្រឹងអត្តសញ្ញាណជាតិ តាមរយៈពិធីសាសនា ម្ហូបអាហារ ល្បែងប្រជាប្រិយ និងកម្មវិធីវប្បធម៌ជាច្រើន។

លោកបន្ថែមថា ព្រឹត្តិការណ៍នេះក៏ជាវិធីសាស្រ្តមួយក្នុងការភ្ជាប់ស្មារតីជាតិ និងជំរុញសេដ្ឋកិច្ចជាតិ តាម    រយៈការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «ការពង្រឹងស្មារតីជាតិ គឺជាគ្រឹះសំខាន់មួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ច។ យើងមិនត្រឹមតែផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នគរសង្រ្កាន្តប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវនាំយកខ្លឹមសារដែលបង្ហាញពីអត្តសញ្ញាណជាតិ និងស្មារតីរួបរួមជាតិ ទៅដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ    ប្រទេស។ ពិធីបុណ្យចូលឆ្នាំខ្មែរ មិនមែនមានតែភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីអត្តសញ្ញាណជាតិ ការរួបរួម និងការគាំទ្រដល់សេដ្ឋកិច្ចជាតិផងដែរ»៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Tire factory.jpg

កម្ពុជាទទួលស្វាគមន៍វិនិយោគថ្មី វ៉ាន់លី ថាយអឺ បើកដំណើរកា...

https://theirrawaddydolphin.com/storage/photos/news/article/2025/May/photo_2025-05-15_07-43-11.jpg

ឈ្វេងយល់អំពី ព្រះរាជពិធីច្រតព្រះនង្គ័ល

https://theirrawaddydolphin.com/storage/photos/news/article/2025/August/Worker factory get knowlege about Trafic Law.jpg

ប.ស.ស. បន្តជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Refugee Cam (1).jpg

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុ...