ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្ពុជា នឹងមានភ្លៀងធ្លាក់ជាង១០ថ្ងៃ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

បានផ្សាយចេញ | ១០ មេសា ២០២៦ 116

កម្ពុជា នឹងមានភ្លៀងធ្លាក់ជាង១០ថ្ងៃ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលភ្លៀងធ្លាក់រួមជាមួយខ្យល់កន្ត្រាក់រយៈពេលជាង១០ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដែលស្របពេលនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

យោងតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា សម្ពាធទាបមួយដែលកើតឡើងនៅភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក បានវិវត្តទៅជាព្យុះទី៤ ឈ្មោះ «ស៊ីនឡាគូ» (Sinlaku) ដែលកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន បក់ឆ្លងកាត់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងតំបន់សមុទ្រកម្ពុជា។
ទោះបីជាព្យុះ «ស៊ីនឡាគូ» មិនធ្វើដំណើរចូលមកដល់ប្រទេសកម្ពុជាដោយផ្ទាល់ក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់វា នឹងបង្កឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រកម្ពុជា មានភ្លៀងធ្លាក់ក្នុងកម្រិតប្រហែល ១៥ ភាគរយ ទៅ ២០ភាគរយ។

ក្រសួងបានព្យាករថា ខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ កណ្ដាល តាកែវ ស្វាយរៀង កោះកុង ព្រះសីហនុ កំពត កែប រួមទាំងជួរភ្នំបូកគោ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់ប្រហែល ២០ ភាគរយ នៃផ្ទៃដី។
សម្រាប់ខេត្តផ្សេងទៀត ដូចជា កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី រួមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ប្រហែល ១៥ភាគរយ នៃផ្ទៃដី។

ដោយឡែក ស្ថានភាពរលកសមុទ្រ ត្រូវបានព្យាករថា នឹងមានការកើនឡើង ដោយមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។
ក្នុងន័យនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស អ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ព្រមទាំងប្រជាពលរដ្ឋទូទៅ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយត្រូវយកចិត្តទុកដាក់ចំពោះបាតុភូតអាកាសធាតុ ដូចជា ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាញឹកញាប់ក្នុងរដូវភ្លៀងកក់ខែ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Donation.jpg

មូលនិធិម៉េងលី ជេ. គួច នាំអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Teteuk Pus.jpg

ក្រសួងបរិស្ថានជំរុញការអភិវឌ្ឍជីវភាពសហគមន៍ នៅតំបន់ទេទឹកព...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Bicycle.jpg

ដើមខែ ឆ្នាំ២០២៦ កម្ពុជានាំចេញកង់ ទៅកាន់បណ្ដាប្រទេសដៃគូម...

https://theirrawaddydolphin.com/storage/photos/news/article/2025/August/១២៣៤.jpg

និស្សិតអាហារូបករណ៍កម្ពុជា វិលត្រឡប់ពីប្រទេសថៃ មកបន្តសិក...