អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ

បានផ្សាយចេញ | ១៩ មករា ២០២៤

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ

សាកលវិទ្យាល័យ Chulalongkorn ផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យខ្លួនសម្រាប់ថ្នាក់អនុបណ្ឌិតរយៈពេល២ឆ្នាំ និងបណ្ឌិតរយៈពេល៣ឆ្នាំ។

ឆមាសទី១ចាប់ផ្ដើមក្នុងខែសីហា

ឆមាសទី២ចាប់ផ្ដើមក្នុងខែមករា

លក្ខខណ្ឌ៖

  • បេក្ខជនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ (បេក្ខជនមិនត្រូវធ្លាប់បានសិក្សារាល់កម្មវិធីសិក្សានៅសាកលវិទ្យាល័យ Chulalongkorn លើសពី១ឆមាស)
  • បេក្ខជនត្រូវមានបរិញ្ញាបត្រ ឬអនុបណ្ឌិតដែលពាក្យព័ន្ធនឹងជំនាញដែលខ្លួនដាក់ពាក្យ និងត្រូវភ្ជាប់មកជាមួយនូវប្រតិបត្តិពិន្ទុផ្លូវការ។
  • បេក្ខជនត្រូវមាន GAP មិនក្រោម២.៧៥ នៃការសិក្សាថ្នាក់បរិញ្ញាបត្រ ឬ៣.២៥ នៃការសិក្សាថ្នាក់អនុបណ្ឌិត
  • បេក្ខជនមិនត្រូវមានអាយុលើសពី៣៥ឆ្នាំ
  • មានចំណេះដឹងភាសាអង់គ្លេសល្អ (minimum TOEFL score of 500 or 173 Computer-based or IELTS score of 5.0 is required)
  • បេក្ខជនត្រូវមានសុខភាពល្អ។

ឯកសារដែលត្រូវភ្ជាប់៖

  • បំពេញពាក្យស្នើសុំ និងបិតរូបថត
  • ប្រវត្ថិរូបសង្ខេប
  • មានប្រតិបត្តិពិន្ទុ នៃឆ្នាំសិកស្សាចុងក្រោយ
  • សញ្ញាបត្របញ្ចប់ការសិក្សា (បើមាន)
  • ថតចម្លងលិខិតឆ្លងដែន
  • លិខិតឧទ្ទេសនាម២ ពីព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ
  • មានលិខិតបញ្ជាក់សុខភាព។

សូមអានលម្អិត៖ http://www.academic.chula.ac.th/newoaa

ពាក្យស្នើសុំ៖ Application Form

ផុតកំណត់ឈប់ ៖

ថ្ងៃទី១៩ មីថុនា ២០២០ សម្រាប់ឆមាសទី១

ថ្ងៃទី១៥ តុលា ២០២០ សម្រាប់ឆមាសទី២

សម្រាប់ព័ត៌មានលម្អិត៖ http://www.academic.chula.ac.th