សន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូងរបស់កម្ពុជា សម្ពោធជាផ្លូវការដើម្បីពង្រឹងគុណភាពអប់រំប្រកបដោយបិរយាបន្ន និងនវានុវត្តន៍

បានផ្សាយចេញ | ២៦ សីហា ២០២៤

សន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូងរបស់កម្ពុជា សម្ពោធជាផ្លូវការដើម្បីពង្រឹងគុណភាពអប់រំប្រកបដោយបិរយាបន្ន និងនវានុវត្តន៍

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) មានក្តីសោមនស្សក្នុងការដាក់សម្ពោធ សន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាសន្និសីទដើម្បីពង្រឹងគុណភាពអប់រំនៅក្នុងប្រទេស។ រៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC)​ ប្រមូលផ្តុំអ្នកអប់រំ អ្នកគ្រប់គ្រង និងនិស្សិតសាកលវិទ្យាល័យជាង ១,៥០០ នាក់ និងអ្នកដឹកនាំគំនិតពីទូទាំងប្រទេស មកជុំនៅរាជធានីភ្នំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សន្និសីទសម្ពោធនេះត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍវិជ្ជាជីវៈបង្រៀននៅកម្ពុជា ដោយផ្តល់នូវវេទិកាជូនអ្នកអប់រំសម្រាប់ភាពច្នៃប្រឌិត ការសហការ និងការផ្លាស់ប្តូរការអនុវត្តដែលល្អបំផុត។

ទស្សនវិស័យសម្រាប់អនាគតការអប់រំនៅកម្ពុជា

ក្រោមមូលបទ៖ «ការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យា៖ ឧបករណ៍ក្នុងការកែទម្រង់ការអប់រំ» សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) ផ្តល់ជូនអ្នកអប់រំនូវជំនាញ ចំណេះដឹង និងធនធានដែលត្រូវការ ដើម្បីណែនាំ និងដឹកនាំសិស្សានុសិស្សរបស់ពួកគេឆ្ពោះទៅរកភាពជោគជ័យ នៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួតជាមួយនឹងបច្ចេកវិទ្យា។ ដោយផ្តោតលើការធ្វើឱ្យទំនើបកម្មនៃវិធីសាស្រ្តបង្រៀន ការបង្កើតបរិយាកាសសិក្សាប្រកបដោយបរិយាបន្នសម្រាប់សិស្សានុសិស្ស និងរួមបញ្ចូល និងដោះស្រាយបញ្ហាប្រឈម និងដំណោះស្រាយនៅក្នុងវិស័យអប់រំនៅកម្ពុជា។ សន្និសីទនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លើការអប់រំប្រកបដោយគុណភាព។

អធិបតីភាពពីអ្នកជំនាញផ្នែកអប់រំនៅក្នុងប្រទេសកម្ពុជា

នៅក្នុងពិធីសម្ពោធនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) មានកិត្តិយសដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងវិស័យអប់រំ ដែលបានគូសបញ្ចាក់ពីការសហការពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនក្នុងការពង្រឹងវិស័យអប់រំជាតិ៖

  • អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ថ្លែងសុន្ទរកថាស្វាគមន៍ និងសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់អ្នកអប់រំក្នុងការកសាងអនាគតរបស់ប្រទេសជាតិ និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ស្តង់ដាអប់រំ។
  • ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីតួនាទីរបស់ឌីជីថល និងបច្ចេកវិទ្យា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងស្ទេម (STEM) នៅក្នុងថ្នាក់រៀនទំនើប ដើម្បីបង្កើនបទពិសោធសិក្សារបស់សិស្សានុសិស្ស។
  • ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងសម័យប្រជុំពេញអង្គអំពីតួនាទីដ៏សំខាន់របស់គ្រូបង្រៀនក្នុងការផ្តល់ការអប់រំដ៏មានតម្លៃបំផុតក្នុងការដឹកនាំសិស្សានុសិស្សទៅកាន់អនាគតដ៏ត្រចះត្រចង់។
  • លោកជំទាវ ឧកញ៉ា សាយ សោភា សហស្ថាបនិកសហព័ន្ធសេវាអប់រំនៅកម្ពុជា
  • លោកបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យ​​ រាជធានីភ្នំពេញ
  • លោក ហ៊ាង ឡាឌី ប្រធានការិយាល័យមធ្យមសិក្សា
  • លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា
  • ឧកញ៉ា ប៉ិច បូឡែន សហស្ថាបនិក និងជាប្រធានក្រុមទីប្រឹក្សាសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប
  • ឯកឧត្តម ត្រាំង លី អនុប្រធានគណៈប្រតិបត្តិសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
  • លោកជំទាវ ប៉ែន បុប្ផា សហស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា និងនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលឫទ្ធិពល
  • ឯកឧត្តម ហុង លីម​ សហស្ថាបនិក និងអនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា និងអគ្គនាយកសាលាអន្តរជាតិអាស៊ាន
  • លោក ស៊ាង សុបញ្ញា សហស្ថាបនិកសហព័ន្ធសេវាអប់រំនៅកម្ពុជា
  • លោក ចាន់ សុផល សហស្ថាបនិកសហព័ន្ធសេវាអប់រំនៅកម្ពុជា
  • លោកស្រី អ៊ុក ដាវី សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា និងអគ្គនាយិកាសាលាអន្តរជាតិឃីងគ្លរី
  • លោកបណ្ឌិត ឈិញ ស៊ីថា សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហស្ថាបនិក សង្កប្ប អនុវត្តន៍
  • ឯកឧត្តម ឡា វិបុល សមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា និងរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • សាស្ត្រាចារ្យ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • អ្នកតំណាងមកពី សាកលវិទ្យាល័យ De Montfort University Cambodia

បច្ចេកវិទ្យាក្នុងការបង្កើនបទពិសោធសិក្សា

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) នេះផ្តោសំខាន់លើតួនាទីដ៏សំខាន់នៃបដិវត្តកម្មឌីជីថលនៃការអប់រំ។ក្នុងកម្មវិធីនេះ ក៏មានការបង្ហាញអំពីបច្ចេកវិទ្យាដ៏ពេញនិយមមួយចំនួនដែលកំពុងតែផ្លាស់ប្តូរវិធីសាស្រ្តបង្រៀនបែបប្រពៃណីដូចជា៖ ការអប់រំតាមរយៈ បញ្ញាសិប្បនិម្មិត (AI) ការសិក្សាបែបឯករាជ្យ ប្រព័ន្ធគ្រប់គ្រងថ្នាក់រៀន (LMS) តាមរយៈ​ Moodle និង Canvas។ នវានុវត្តន៍ទាំងនេះអាចឱ្យអ្នកអប់រំបង្កើតបរិយាកាសសិក្សាប្រកបដោយភាពរស់រវើក និងធ្វើឱ្យការអប់រំកាន់តែមានបរិយាបន្ន។ តាមរយៈការរួមបញ្ចូលឧបករណ៍ទាំងនេះ អ្នកអប់រំបង្កើនការចូលរួមរបស់សិស្សានុសិស្សនៅក្នុងថ្នាក់រៀន ពង្រឹងបទពិសោធសិក្សាផ្ទាល់ខ្លួន និងបង្កើតបរិយាកាសនៅក្នុងថ្នាក់រៀនឱ្យបានតែប្រសើរ និងសកម្មជាងមុន។

ស្តង់ពិព័រណ៍សម្រាប់អ្នកអប់រំ និងឱកាសក្នុងការភ្ជាប់ទំនាក់ទំនង

ភាពលេចធ្លោមួយទៀត នៃសន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) គឺការទស្សនាស្តង់ពិព័រណ៍របស់អ្នកឧបត្ថម្ភកម្មវិធី ដែលបង្ហាញពីបច្ចេកវិទ្យា និងធនធានអប់រំចុងក្រោយបង្អស់របស់ក្រុមហ៊ុន និងស្ថាប័នរបស់ពួកគេក្នុងការផ្តល់បទពិសោធអប់រំឈានមុខគេនៅក្នុងប្រទេស ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងកម្មវិធីសិក្សា។ ក្នុងនោះផងដែរក៏មានការចូលរួមពីអ្នកឧបត្ថម្ភកម្មវិធីមកពីគ្រប់វិស័យ រួមមាន វិស័យអប់រំ គ្រឹះស្ថានបោះពុម្ព ចំណីអាហារ ឌីជីថល និងបច្ចេកវិទ្យា ដឹកជញ្ជូន ធនាគារ និងហិរញ្ញវត្ថុ និងច្រើនទៀត។

សន្និសីទនេះក៏ដើរតួជាវេទិកាបណ្តាញដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យអ្នកអប់រំភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិ ចែករំលែកការអនុវត្តល្អបំផុត និងសហការលើគំនិតផ្តួចផ្តើមនាពេលអនាគត។ ការតភ្ជាប់ទាំងនេះត្រូវបានរំពឹងថានឹងជំរុញទំនាក់ទំនងវិជ្ជាជីវៈដែលកំពុងបន្តដែលនឹងបន្តលើកកម្ពស់ស្តង់ដារនៃការអប់រំនៅកម្ពុជា។

ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន និងការប្តេជ្ញាចិត្តចំពោះឧត្តមភាពនៃការអប់រំ

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន (MJQE) បានថ្លែងសុន្ទរកថាស្វាគមន៍៖​ «សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) នេះជាសក្ខីភាពនៃការរីកចម្រើន ការ​យកចិត្តទុកដាក់ និងតួនាទីយ៉ាងសំខាន់នៃវិស័យអប់រំក្នុងការអភិវឌ្ឍកម្ពុជា។ នៅ MJQE យើងតែងតែចូលរួមយ៉ាងសកម្មក្នុងការគាំទ្រអ្នកអប់រំរបស់យើង ដោយផ្តល់ឱ្យពួកគេនូវវេទិកា ធនធាន និងការបំផុសគំនិតដែលពួកគេត្រូវការដើម្បីអប់រំអ្នកជំនាន់ក្រោយ។ តាមរយៈការប្រមូលអ្នកអប់រំនៅក្នុងសន្និសីទនេះ យើងមានគោលបំណងបង្កើតបរិយាកាសមួយដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត ភាពរីកចម្រើនសម្រាប់សិស្សានុសិស្ស និងប្រទេសជាតិរបស់យើងទាំងមូល»។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រសន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC)​https://ntccambodia.com ឬតាមដានបណ្តាញសង្គមរបស់ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន (MJQE), មជ្ឈមណ្ឌលភាសា​ អេ អាយ អាយ (Aii) និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ (AIS)៕