យើងបានធ្វើសកម្មភាពនេះ ទើបយើងមានសមិទ្ធផលដ៏ធំធេង រហូតមកដល់សព្វថ្ងៃនេះ។ នេះគឺជាសកម្មភាពរួម នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានដំណើរការអស់រយៈពេលជិត២ទសវត្សរ៍កន្លងមកហើយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ស្របតាមពេលវេលានេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ទើបតែបើកសម្ពោធអគារសិក្សាថ្មីៗ ចំនួន ៣ បន្ថែមទៀត ដោយនៅក្នុងនោះ រួមមាន សាខាចោមចៅ សាខាចំការដូង និងសាខាទួលសង្កែ។
ចំពោះសិស្សានុសិស្សដែលចង់ចុះឈ្មោះសិក្សា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង នាឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង មានការផ្តល់ជូននូវអាហារូបករណ៍ចំនួន១០% សម្រាប់សាខាច្បារអំពៅ ចំការដូង ទួលសង្កែ និងតាកែវ។
AIS ផ្តោតជាសំខាន់លើគុណភាព វិន័យ និងសេវាកម្មជាចម្បង ដោយមានការបញ្ចូលនូវកម្មវិធីសិក្សាល្អៗ ជូនដល់សិស្សានុសិស្ស ដើម្បីឱ្យមានភាពងាយស្រួលក្នុងការក្រេបយកចំណេះដឹងពីក្នុងការសិក្សារបស់ខ្លួន។
សម្រាប់មាតបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលចង់ឱ្យបុត្រធីតារបស់ខ្លួន ទទួលបានការអប់រំដោយពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសលារៀន ដែលគួរមើលមុនគេបង្អស់។
ហើយឆ្លៀតក្នុងឱកាសដ៏រីករាយនៃការប្រារព្ធពិធីគម្រប់ខួបទី ១៩ ឆ្នាំ ដ៏វិសេសវិសាលនេះ គណៈគ្រប់គ្រងសាលា សូមសម្តែងនូវសមានចិត្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក សិស្សានុសិស្ស អតីតសិស្ស ក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ជាមួយនឹងការជឿទុកចិត្ត ការគាំទ្រ និងការ ចែករំលែករបស់អ្នកគ្រប់គ្នា ទើបសាលា ទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងមហាគ្រួសារ ដែល ពោរពេញដោយសេចក្តីស្រឡាញ់ និងសាមគ្គីភាពគួរជាទីមោទនៈ។
គណៈគ្រប់គ្រងសាលា សូមជូនពរអ្នកទាំងអស់គ្នា ឱ្យជួបនូវសេចក្តីសុខគ្រប់ប្រការ និងសូមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង រីកចម្រើនជានិរន្តរ៍។
អត្ថបទ៖ ឃី វុទ្ធី