កម្មវិធី TEDxAmerican Intercon School គឺជាកម្មវិធីដ៏អស្ចារ្យ ដែលត្រូវបានរៀបចំឡើងដោយ សាលារៀន អន្តរទ្វីប អាមេរិកាំង។
កម្មវិធីដ៏ឱឡារិកនេះ មានការអញ្ជើញជាអធិបតីភាពពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ វាគ្មិនកិត្តិយស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ជាច្រើនរូបទៀត ចូលរួមយ៉ាងច្រើនកុះករ។
គួររំឭកជូនថា កម្មវិធី TEDxAmerican Intercon School គឺបានរៀបចំឡើងដោយស្ថិតក្រោមមូលបទ៖ ការប្រមើលមើលការអប់រំឡើងវិញ ខណៈពេលជំរុញការអប់រំនៅក្នុងបច្ចុប្បន្ន។
នៅលើអង្គនៃវេទិកានោះ វាគ្មិនកិត្តិយស ផូ ទេពីលីហ្សា បានលើកឡើងថា ខ្ញុំពិតជាមានកិត្តិយស និងមោទនភាពណាស់ ដែលបានមកឈរ និងបានមកធ្វើបទបង្ហាញនៅទីនេះ។ ហើយមូលបទរបស់យើងគឺ ការប្រមើលមើលការអប់រំឡើងវិញ ខណៈពេលជំរុញការអប់រំនៅក្នុងបច្ចុប្បន្ន។ ចំពោះប្រធានបទរបស់ខ្ញុំ ដែលត្រូវលើកយកមកនិយាយនាពេលនេះគឺ តើ AI គឺជាអនាគតនៃការរៀនសូត្រមែនទេ? តើ ChatGPT និងឧបករណ៍ផ្សេងៗទៀត ផ្លាស់ប្តូរការអប់រំយ៉ាងដូចម្តេច?
យើងបានដឹងថា ចាប់តាំងពីសតវត្សទី២១មក បច្ចេកវិទ្យាជាច្រើន ត្រូវបានបង្កើតឡើងជាមួយនឹង AI និងឧបករណ៍ផ្សេងៗទៀត ដូចជា Chatgpt ជាដើម។ ChatGpt គឺជាឧបករណ៍ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចូលអត្ថបទ ទៅក្នុងប្រអប់ឆាត ដើម្បីទទួលបានរូបភាព ឬវីដេអូ ដោយកម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយ AI។
ChatGpt ត្រូវបានគេនិយាយថា ល្អខ្លាំងណាស់ សម្រាប់សិស្ស ព្រោះវា អាចបង្កើតគ្រោងការសម្រាប់អត្ថបទ និងទម្រង់នៃការសរសេរផ្សេងៗ ហើយវាបានធ្វើឱ្យប្រសើរឡើងនូវវាក្យសព្ទ និងវេយ្យាករណ៍នៅក្នុងអត្ថបទផងដែរ។ ប៉ុន្តែនាពេលថ្មីៗកន្លងទៅនេះ សិស្សកាន់តែខ្ជិល ហើយអ្វីដែលពួកគេចង់ធ្វើ គឺការសម្រាក។ ChatGPTមានទាំងគុណសម្បត្តិ និងគុណវិបត្តិ នៃឧបករណ៍ AI នេះ។
អត្ថប្រយោជន៍នៃឧបករណ៍សិក្សា គឺការគ្រប់គ្រងពេលវេលា។ Bot ទាំងនេះ គ្រាន់តែត្រូវការសំណួរមួយដែលអ្នកប្រើប្រាស់សួរ នោះចម្លើយ គឺនឹងបង្ហាញនៅទីចំពោះមុខតែម្តង (នៅលើទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើប្រាស់)។ យើងអាចប្រាប់បានថា សិស្សគ្រប់រូបរវល់ជាមួយគ្រួសារ អាជីវកម្ម និងការងារផ្សេងៗ។ ដើម្បីកុំឱ្យខាតពេល ពួកគេអាចសួរ AI និងចម្លងអត្ថបទពី AI នោះ ដើម្បីបំពេញដល់ការសិក្សារបស់ខ្លួន។
ចំណែកយុវសិស្ស ប៊ុន ឆាយងួន បានលើកឡើងថា យើងគួរតែធ្វើឱ្យអ៊ិនធឺណិត ក្លាយជាកន្លែងប្រសើរជាងមុន សម្រាប់មនុស្ស និងសិស្សានុសិស្សទូទៅ។ ហើយប្រហែលជាឧបករណ៍ចល័តនេះ អាចជាផ្នែកមួយដ៏ល្អ នៃជីវិតរបស់អ្នកក៏ថាបាន។ ខ្ញុំក៏ជាមនុស្សម្នាក់ ដែលចូលរួមក្នុងកម្មវិធីនេះផងដែរ។ ក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបបែបនេះ មនុស្សម្នាក់ៗ មិនអាចមិនមានការប្រើប្រាស់អ៊ិនធឺណិតបានឡើយ។ ព្រោះអ៊ិនធឺណិត គឺជាផ្នែកមួយដែលជួយសម្រួលដល់ការសិក្សា និងការស្រាវជ្រាវផ្សេងៗ ដើម្បីបំពេញបន្ថែមលើចំណេះដឹង ឬការធ្វើការងារផ្សេងៗរបស់មនុស្សមួយចំនួន ដែលកំពុងចំបាច់ក្នុងការប្រើប្រាស់អ៊ិនធឺណិត។
មួយវិញទៀត យុវសិស្ស ម៉េង មិញស៊ីង បានលើកឡើងថា ការគំរាមកំហែងតាមអ៊ីនធឺណិត ឬមានមនុស្សជាច្រើនបានដឹងរួចទៅហើយថា ការគំរាមកំហែងតាមអ៊ិនធឺណិត គឺតែងតែមាននៅលើពិភពលោក។ ជាការពិតណាស់ បញ្ហានេះ តែងតែកើតមានឡើង ស្ទើរតែរៀងរាល់ថ្ងៃ នេះបើយើងមើលនៅតាមបណ្តាញសង្គមនានានៅលើពិភពលោក។ ចំពោះបញ្ហានេះ គឺវាដល់ពេលហើយ ដែលពួកយើងត្រូវដោះស្រាយ។
ការគំរាមកំហែងតាមអ៊ីនធឺណិត មិនមែនដោយគ្រាន់តែជា "ជារឿងធម្មតា" នោះទេ វាជាបញ្ហាធ្ងន់ធ្ងរមួយ ដែលអាចបន្សល់ទុកស្លាកស្នាមយូរអង្វែង។ ពិតមែនហើយ វាអាចនាំឱ្យមានការថប់បារម្ភ និងធ្លាក់ទឹកចិត្ត ហើយអាចនឹងមានផលប៉ះពាល់ដល់ការសិក្សាផងដែរ។
យុវសិស្ស ម៉េង មិញស៊ីង បានបន្តទៀតថា ដូច្នេះ តើការគំរាមកំហែងតាមអ៊ីនធឺណិត គឺជាអ្វី? គឺអ្នកប្រើប្រាស់អ៊ិនធឺណីត ប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ក្នុងគោលបំណងមិនល្អ ដើម្បីធ្វើរឿងដ៏អាម៉ាស់ដល់អ្នកដទៃ។ ទង្វើនៃការគំរាមកំហែងនោះ អាចជា ការផ្ញើសារមិនល្អ ការប្រើពាក្យពេចន៍ចចាមអារាម ឬការចែកចាយជីវិតឯកជនរបស់នរណាម្នាក់ ដោយមិនមានការអនុញ្ញាតជាដើម។
វាជាពេលដែលនរណាម្នាក់ប្រើប្រាស់អ៊ីនធឺណិត ឬប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជាការអាក្រក់ គំរាមកំហែង ឬអាម៉ាស់ដល់អ្នកដទៃ។ នេះអាចមានន័យថា ផ្ញើសារមិនល្អ ផ្សព្វផ្សាយពាក្យចចាមអារ៉ាម ឬចែករំលែករបស់ឯកជនដោយគ្មានការអនុញ្ញាត។
យ៉ាងណាក៏ដោយ រឿងទាំងអស់នេះ គឺជាអ្វីដែលយើងត្រូវចូលរួមចំណែក ដើម្បីលើកយកមកដោះស្រាយទាំងអស់គ្នា។
អត្ថបទដោយ៖ ឃី វុទ្ធី