ដំណើរទស្សនកិច្ចសិក្សាលើកទី១៩២ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា

បានផ្សាយចេញ | ១៨ ធ្នូ ២០២៤

ដំណើរទស្សនកិច្ចសិក្សាលើកទី១៩២ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា

ពិតជារំភើប និងរីករាយយ៉ាងក្រៃលែង ចំពោះសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងកម្មវិធីដំណើរទស្សនកិច្ចសិក្សា ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង០៦:៤៥នាទីព្រឹក ដល់ម៉ោង០៥:០០នាទីល្ងាច។

គួររំឭកជូនថា កម្មវិធីដំណើរទស្សនកិច្ចសិក្សាលើកនេះ ជាលើកទី១៩២ហើយ ដែលសាលាបានរៀបចំឡើងជារៀងរាល់ឆ្នាំ។

កម្មវិធីនេះ ទទួលចុះឈ្មោះចូលរួម ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងត្រូវផុតកំណត់ចុះឈ្មោះ នៅត្រឹមថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។

សម្រាប់ការចុះឈ្មោះចូលរួម គឺត្រឹមតែ១៥$ តែប៉ុណ្ណោះ ក្នុងមួយនាក់ ហើយសិស្សានុសិស្ស នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយ ដោយឥតគិតថ្លៃ។ ចំពោះការចុះឈ្មោះយឺតយ៉ាវ នោះសិស្សានុសិស្ស នឹងមិនត្រូវទទួលបានការចូលរួមទេ។ ក្នុងកម្មវិធីនេះដែរ គឺសម្រាប់ការិយាល័យកណ្តាល (ម៉ៅសេទុង) សាខាចាក់អង្រែ ចោមចៅ ច្បារអំពៅ និងចំការដូង។

ព័ត៌មានលម្អិត មាននៅក្នុងលិខិតចែកជូនទៅមាតាបិតា និងអ្នកអាណាព្យាបាល ឬទាក់ទងតាមរយៈលេខទូរសព្ទ ០៩៣ ២១៧ ២១៧ / ០១១ ២៨៨ ៨៦៨

យ៉ាងណាក៏ដោយ សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីដ៏សម្បូរបែប ចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២។ ក្រៅពីនោះ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សា ជារៀងរាល់ឆ្នាំ ដើម្បីឱ្យសិស្សានុសិស្ស មានភាពរីករាយក្នុងការសិក្សា និងមានឱកាសឈ្វេងយល់អំពីពិភពលោកខាងក្រៅ នៃថ្នាក់រៀនរបស់ពួកគាត់។

អត្ថបទដោយ៖ ឃី វុទ្ធី