គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក ព្រមទាំងសិស្សានុសិស្សទាំងអស់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានមោទកភាពយ៉ាងក្រៃលែង ចំពោះលទ្ធផល ដែលយុវសិស្ស សំណាង វិរៈយុត្តិ ទទួលបានចំណាត់ថ្នាក់លេខ៣ និងមេដាយសំរឹទ្ធិ ក្នុងការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅទីលានវាយសីពហុកីឡាដ្ឋានជាតិរាជធានីភ្នំពេញ ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាវាយសីកម្ពុជា។
យ៉ាងណាក៏ដោយ ឆ្លៀតក្នុងឱកាសទិវាបុណ្យចូលឆ្នាំសាកល២០២៥នេះ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអបអរសាទរ និងកោតសរសើរដោយស្មោះ ចំពោះយុវសិស្ស សំណាង វិរៈយុត្តិ ព្រមទាំងសូមជូនពរឱ្យប្អូនជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលារៀនឈានមុខគេ ដោយផ្តោតលើគុណភាព វិន័យ និងសេវាកម្ម រួមទាំងមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប តាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។