ការប្រកួតកីឡាបាល់ទាត់សិស្ស ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៨ ប្រចាំឆ្នាំ២០២៥

បានផ្សាយចេញ | ០៦ មករា ២០២៥

ការប្រកួតកីឡាបាល់ទាត់សិស្ស ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៨ ប្រចាំឆ្នាំ២០២៥

នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់។ ឥឡូវនេះ ដល់រដូវកាលនៃការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌសិស្ស ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៨ ប្រចាំឆ្នាំ២០២៥។

ចំពោះលក្ខន្តិកៈ មានដូចជា៖

សិស្សានុសិស្សគ្រប់កម្រិតទាំងអស់ មានសិទ្ធិក្នុងការបង្កើតក្រុម ដោយខ្លួនឯង ដែលមានសមាជិកយ៉ាងតិចបំផុត ចំនួន១០នាក់ និងយ៉ាងច្រើនបំផុត ចំនួន១២នាក់

សិស្សានុសិស្ស ត្រូវបង់សិទ្ធិ ក្នុងការប្រកួត​ ចំនួន៥០ដុល្លារ (ហាសិបដុល្លារ) នៅផ្នែកគណនេយ្យ ត្រឹមថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥

រីឯកាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥

ទីកន្លែងយកពាក្យ និងទទួលពាក្យ គឺនៅការិយាល័យកិច្ចការសិស្ស គ្រប់អគារសិក្សា (គ្រប់សាខា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង)

ចំណែកជ័យលាភី នោះនឹងទទួលបានពានរង្វាន់ និងមេដាយកិត្តិយស ពីកម្មវិធីនៃការប្រកួតកីឡាបាល់ទាត់សិស្សជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៨ ប្រចាំឆ្នាំ២០២៥

តោះ! ប្អូនៗ សិស្សានុសិស្ស រួសរាន់ឡើងណា ដល់រដូវកាល នៃការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌសិស្ស ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ជំនាន់ទី១៨ ប្រចាំឆ្នាំ២០២៥ ឥឡូវនេះ បានចាប់ផ្តើមហើយ។


ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅការិយាល័យកិច្ចការសិស្ស។ សូមអរគុណ!