តួនាទីបច្ចេកវិទ្យាក្នុងវិស័យអប់រំ

បានផ្សាយចេញ | ០៤ កុម្ភៈ ២០២៥

តួនាទីបច្ចេកវិទ្យាក្នុងវិស័យអប់រំ

អត្ថបទនេះ ជាមូលដ្ឋានមួយ ដើម្បីឱ្យដឹងពីតួនាទីសំខាន់ៗ នៃបច្ចេកវិទ្យា ក្នុងការអប់រំសម្រាប់សិស្សានុសិស្ស ក៏ដូចជាមាតាបិតា និងលោកគ្រូ អ្នកគ្រូទាំងអស់៖

• លើកកម្ពស់ប្រព័ន្ធអប់រំប្រកបដោយប្រសិទ្ធភាព

បច្ចេកវិទ្យា ត្រូវបានណែនាំនៅក្នុងថ្នាក់រៀន វាជួយជំរុញកំណើនសិស្សទាំងមូល។ បច្ចេកវិទ្យា គឺជាដំណើរការដ៏រឹងមាំមួយ ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំដ៏ល្អនៅទូទាំងពិភពលោក។ តួនាទីដ៏សំខាន់បំផុតនៃបច្ចេកវិទ្យាក្នុងការអប់រំ គឺធ្វើឱ្យការរៀនសូត្រកាន់តែងាយស្រួល រំភើប និងរីករាយ។ ការ​អភិវឌ្ឍ​នៃ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ការ​អប់រំ​ នាំ​ឱ្យ​មាន​ការ​ពង្រឹង​ចំណេះដឹង និង​ជំនាញ​របស់​សិស្ស។

• បច្ចេកវិទ្យាជួយសិស្សរៀនបានច្រើន និងកាន់តែប្រសើរ

គ្រប់គ្នានៅ​តែ​ឆ្ងល់​ថា​តើ​បច្ចេកវិទ្យា​មាន​សារៈ​សំខាន់​យ៉ាង​ណា​ក្នុង​ការ​អប់រំ? សូមជម្រាបជូនពីការស្ទង់មតិមួយបានបង្ហាញថា បច្ចេកវិទ្យានៃការរៀនឌីជីថល ជួយសិស្សភាគច្រើនធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់របស់ពួកគេ។ លើសពីនេះ តាមរយៈ E-learning ផ្អែកលើបច្ចេកវិទ្យា សិស្សអាចរៀនបានកាន់តែច្រើន និងកាន់តែប្រសើរឡើងពីធនធានផ្សេងៗគ្នា ដោយមិនអាស្រ័យលើស្ថាប័ន ឬគ្រូបង្រៀនឡើយ។

• ការទំនាក់ទំនង និងកិច្ចសហការកាន់តែប្រសើរឡើង

យើងទាំងអស់គ្នាដឹងថា អត្ថិភាពនៃបច្ចេកវិទ្យា បានធ្វើឱ្យទំនាក់ទំនង និងការសហការកាន់តែ ប្រសើរឡើង។ ដូចគ្នានេះដែរ បច្ចេកវិជ្ជាអប់រំ ក៏បានជំរុញទំនាក់ទំនង និងកិច្ចសហការគ្នារវាងគ្រូនិងសិស្ស និងរវាងសិស្ស និងឪពុកម្តាយ គ្រូ និងអ្នកអាណាព្យាបាល និងមិត្តភ័ក្តិ កាន់តែមានភាពងាយស្រួល។ គ្រូ អាចប្រាស្រ័យទាក់ទងជាមួយសិស្ស ដើម្បីជម្រះការសង្ស័យរបស់ពួកគេ និងធ្វើឱ្យការរៀនតាមអេឡិចត្រូនិក កាន់តែមានប្រសិទ្ធភាព។

• ផ្តល់ជូនគ្រូបង្រៀននូវធនធានបន្ថែម

បច្ចេកវិទ្យាអប់រំ ផ្តល់ឱ្យគ្រូនូវឧបករណ៍សិក្សាតាមអេឡិចត្រូនិកជាច្រើនដូចជា Gamification, AR/VR, smartboards ជាដើម។ តាមរយៈបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ក្នុងការអប់រំ គ្រូបង្រៀនអាចប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ ដើម្បីពង្រីកឱកាសសិក្សាសម្រាប់សិស្ស។​​ គ្រូអាចណែនាំបានយ៉ាងល្អតាមរយៈមេរៀនវីដេអូ អ៊ីនហ្វ្រាហ្វិចដ៏ទាក់ទាញ។

• ឱកាសសិក្សាផ្ទាល់ខ្លួន

សារៈសំខាន់នៃបច្ចេកវិទ្យាក្នុងការអប់រំ គឺមិនត្រឹមតែកំណត់ចំពោះការសិក្សាប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ តែសិស្ស ក៏អាចមានឱកាសសិក្សាផ្ទាល់ខ្លួនទៀតផង។ ភាពអាចរកបាននៃធនធាន និងសម្ភារៈបន្ថែមទៀតដល់សិស្ស អនុញ្ញាតឱ្យពួកគេធ្វើបដិរូបកម្មការរៀនសូត្រកាន់តែប្រសើរឡើង។

• ការយល់ដឹងកាន់តែប្រសើរឡើងតាមរយៈក្រាហ្វិក

បច្ចេកវិទ្យាបានវាយតម្លៃដំណើរការសិក្សាតាមរយៈក្រាហ្វិកវីដេអូ ដែលជួយឱ្យមនុស្សយល់អំពីគោលគំនិតបានលឿន និងចងចាំវាបានយូរ។ ការប្រើប្រាស់បច្ចេកវិទ្យា VR ក្នុងការអប់រំ សិស្សអាចរក្សាចំណេះដឹងពី 25% ទៅ 60%។ ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ VR ដូចជាការលេងហ្គេម ការរៀនតាមទូរសព្ទ ការរៀនតាមក្រាហ្វិករូបភាពជាដើម។

• ឱកាសកាន់តែច្រើនសម្រាប់ការរៀនតាមគម្រោងអនឡាញ

ឥឡូវនេះ គេអាចបង្កើតបទបង្ហាញដោយប្រើ Google Classroom, Google Docs, PPT និង Slides ជាដើម។ តាមរយៈការសិក្សាតាមគម្រោងអនឡាញ សិស្សប្រើប្រាស់ជំនាញ និងចំណេះដឹងរបស់ពួកគេរហូតដល់កម្រិតល្អប្រសើរមួយ។

• សន្សំពេលវេលា និងប្រាក់

ជាមួយនឹងភាពអាចរកបាននៃសម្ភារសិក្សាកាន់តែច្រើនតាមរយៈបច្ចេកវិទ្យា e-learning សិស្សអាចចំណាយប្រាក់តិចជាងមុន។ បច្ចុប្បន្ន សាលារៀនជាច្រើន បានទិញសម្ភារសិក្សាតាមអ៊ីនធើណិត ដែលមានតម្លៃថោក និងកាន់តែងាយស្រួល។ គ្រូបង្រៀន អាចចំនាយពេលវេលា និងថវិកាតិចដោយការបង្រៀនតាមរយៈប្រព័ន្ធអប់រំ និងប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលជួយឱ្យសិស្សរៀន និងយល់កាន់តែលឿន។