សកម្មភាពពិសោធន៍ ក្រោមប្រធានបទស្តីអំពី៖ ការសង្កេតឥទ្ធិពលសីតុណ្ហភាពទៅលើសកម្មភាពរបស់អង់ស៊ីម

បានផ្សាយចេញ | ០៤ កុម្ភៈ ២០២៥

សកម្មភាពពិសោធន៍ ក្រោមប្រធានបទស្តីអំពី៖ ការសង្កេតឥទ្ធិពលសីតុណ្ហភាពទៅលើសកម្មភាពរបស់អង់ស៊ីម

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ​ សិស្សានុសិស្សថ្នាក់ទី​១២ ក មុខវិជ្ជាជីវវិទ្យា បានធ្វើសកម្មភាពពិសោធន៍ ក្រោមប្រធានបទស្តីអំពី៖ ការសង្កេតឥទ្ធិពលសីតុណ្ហភាពទៅលើសកម្មភាពរបស់អង់ស៊ីម នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។

ការពិសោធនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សានុសិស្ស មានការយល់កាន់តែច្បាស់ឡើង អំពីមេរៀនដែលផ្តល់ជូននូវចំណេះដឹងដ៏ពិតប្រាកដ និងការបង្កើនការចងចាំបន្ថែមទៀត ទៅលើការសិក្សាតាមទ្រឹស្តី។ បន្ថែមពីលើនេះ សិស្សានុសិស្ស ក៏បានអនុវត្តដោយផ្ទាល់ និងមានការសហការគ្នា ដោយមានការរួមសហការគ្នាក្នុងការធ្វើការងារជាក្រុម យ៉ាងល្អប្រសើរជាទីបំផុត។


ជាការពិតណស់ សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប ដើម្បីឱ្យសិស្សានុសិស្ស ដែលកំពុងរៀន នៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបាននូវចំណេះដឹងដោយពិតប្រាកដ និងមានជំនាញច្បាស់លាស់ ព្រមទាំងបំណិតជីវិតជាច្រើនផ្សេងទៀត ដែលជាប្រភពស្នូលនៃការរស់នៅក្នុងជីវភាពជាក់ស្តែងប្រចាំថ្ងៃ។

មួយវិញទៀត សិស្សានុសិស្សដែលបានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង គឺ ទទួលបានចំណេះដឹងពេញលេញ និងមានក្រមសីលធម៌ដ៏ប្រពៃ និងមានកិរិយាសុភាពរាបសារ ស្របតាមបែបភាពជាសិស្សានុសិស្សដ៏ល្អរបស់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសង្គមជាតិរបស់យើង។