ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ទីកន្លែងដែលសិស្សានុសិស្សគួរទៅទស្សនៈកិច្ចសិក្សាផ្សារភ្ជាប់ទៅនឹងកម្មវិធីសិក្សា

បានផ្សាយចេញ | ៣១ តុលា ២០២៥ 386

ទីកន្លែងដែលសិស្សានុសិស្សគួរទៅទស្សនៈកិច្ចសិក្សាផ្សារភ្ជាប់ទៅនឹងកម្មវិធីសិក្សា

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត និងការអប់រំ

ក្រោមប្រធានបទ៖ "ទីកន្លែងដែលសិស្សានុសិស្សគួរទៅទស្សនៈកិច្ចសិក្សាផ្សារភ្ជាប់ទៅនឹងកម្មវិធីសិក្សា "

អត្ថបទដកស្រង់ដោយ៖ ប៊ុត សត្យា

#MJQE #AmericanInterconSchool

កាលពីពេលថ្មីៗកន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់អាទីសង់អង្គរ ក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនាដោយផ្ទាល់ ហើយក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើសពីមេរៀនក្នុងថ្នាក់។ សូមបញ្ជាក់ផងដែរថាអាទីសង់អង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1992 ហើយបានលេចចេញជារូបរាងនៅពេលដែលប្រទេសនេះជាសះស្បើយពីជម្លោះជាច្រើនទស្សវត្សរ៍ ដែលបានបំផ្លាញសិប្បកម្មប្រពៃណីស្ទើរតែទាំងស្រុង។ ស្ថាបនិកសិប្បករអាទីសង់អង្គរ មានទស្សនវិស័យ៖ ថែរក្សា និងស្តាឡើងវិញនូវទំនៀមទម្លាប់សិប្បកម្មដ៏ពិសេសរបស់កម្ពុជា តាមរយៈការបណ្តុះបណ្តាលសិប្បករជំនាន់ថ្មីៗ ទន្ទឹមនឹងការផ្តល់ឱ្យពួកគេនូវជីវភាពរស់នៅប្រកបដោយនិរន្តរភាព។ សម្រាប់សិប្បកម្មដ៏ប្រណិតនេះ មានដូចជាចម្លាក់ថ្មដ៏ប្រណិត តម្បាញសូត្រ ម្រ័ក្សណ៍ខ្មុកជាដើម។

លើសពីនេះ ក្រៅពីបានទស្សនាកម្សាន្តពីរបៀបធ្វើសិប្បកម្មនៅទីនោះ សិស្សានុសិស្សក៏ទទួលបានចំណេះដឹងជាច្រើនដូចជា សិក្សាឈ្វេងយល់ពីរបៀបធ្វើគ្រឿងទេស ប្រេង ទៀន និងផលិតផលធម្មជាតិផ្សេងៗទៀត បានឈ្វេងយល់ពីបច្ចេកទេសបុរាណក្នុងការចម្រាញ់ប្រេងចេញពីរុក្ខជាតិ និងគ្រឿងផ្សំធម្មជាតិដើម្បីផលិត សាប៊ូធម្មជាតិ ដែលមានក្លិនក្រអូប។ ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យកសិកម្ម និងទេសចរណ៍។

តាមរយៈកម្មវិធីចុះទស្សនកិច្ចសិក្សានេះ ធ្វើឱ្យសិស្សានុសិស្សបានយល់ដឹង និងមានចំណេះដឹងបន្ថែមកាន់តែច្បាស់ទាក់ទងនឹងសិល្បៈចម្លាក់ ក្បូរក្បាច់ រចនាបថក្នុងការឆ្លាក់ចម្លាក់ផ្សេងៗជាដើម។ ទន្ទឹមនឹងនេះបានធ្វើឱ្យសិស្សចេះមានសាមគ្គីភាពរវាងគ្នា និងគ្នាទៅវិញទៅមកប្រកបដោយភាពទទួលខុសត្រូវរៀងៗខ្លួន ហើយធ្វើឱ្យសិស្សអាចរឹតចំណងមិត្តភាពជាមួយគ្នាកាន់តែល្អបន្ថែមទៀត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Danet.jpg

គន្លឹះសំខាន់ៗក្នុងការបំពេញការងារឱ្យមានប្រសិទ្ធភាព

https://theirrawaddydolphin.com/storage/photos/news/school_news/Mr Nory.jpg

បច្ចេកវិទ្យាសម្រាប់គ្រូបង្រៀននៅសម័យបច្ចុប្បន្ន

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/buntha.jpg

ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ឆ្នាំ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Pain leangsim.jpg

អត្ថប្រយោជន៍៣យ៉ាងរបស់ក្រសាំងទាប